មន្ត្រីសង្ឃជាន់ខ្ពស់ និងអាជ្ញាធរក្នុងខេត្តសៀមរាប អញ្ជើញសម្ពោធសមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម

AKP សៀមរាប ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ —

ព្រះគ្រូវិន័យវិសុទ្ធិមេធា បញ្ញាបជ្ជោតោ សាយ ឡុញ ឧត្តមក្រុមប្រឹក្សាភិបាលសមាគម តំណាង ព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប ឯកឧត្តម ទេស ចន្ទគិរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និមន្ត និងអញ្ជើញជាអធិបតី ពិធីសម្ពោធសមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម និងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីសមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម ដោយមានការចូលរួមពី មន្ត្រីសង្ឃជាន់ខ្ពស់ក្នុងខេត្ត មន្ទីរស្ថាប័ន សមណសិស្ស ពុទ្ធបរិស័ទជាច្រើនអង្គ និងនាក់ នារសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ នៅវត្តរាជបូព៌ ក្រុងសៀមរាប។

រូបថត៖ មន្ទីរព័ត៌មានខេត្តសៀមរាប