ឯកឧត្តម អ៊ុ សុថា អញ្ជើញជាអធិបតីបើកអង្គសិក្ខាសាលាស្តីពី បែបបទបញ្ជីស្នាមគណនេយ្យ ក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម (SUMS)

AKP សៀមរាប ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម អញ្ជើញជាអធិបតី បើកអង្គសិក្ខាសាលាស្តីពី បែបបទបញ្ជីស្នាមគណនេយ្យ ក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម (SUMS) ដែលអង្គសិក្ខាសាលានេះ សហការរៀបចំឡើងដោយ អគ្គនាយកដ្ឋានទឹកស្អាត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA ) នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តសៀមរាប។

រូបថត៖ មន្ទីរព័ត៌មានខេត្តសៀមរាប