សម្ដេចតេជោ ហ៊ុន សែន៖ ព្រះសង្ឃមានភារកិច្ចសំខាន់ក្នុងការអប់រំពុទ្ធបរិស័ទ ដើម្បីចូលរួមថែរក្សាសន្តិភាព

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០​ — ជាមួយនឹងការកត់សម្គាល់ពីវឌ្ឍនភាពនៃការីកចម្រើនខាងវិស័យសាសនានៅកម្ពុជានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ការ​គ្រ​ប់​​រដ្ឋ​មួយទាមទារឱ្យធ្វើសុខដុមបនីយកម្មរវាងជាតិសាស​ន៍ និងសាសនា ដែលនេះជាបញ្ហា​មួ​យ​​ដ៏​ធំ ហើយវាមិនក្លាយទៅជាការបែកបាក់ជាតិនោះទេ។ ដូច្នេះព្រះសង្ឃមានតួនាទីដើម្បីអប់រំ​ពុទ្ធបរិ​ស័​ទ ដើ​ម្បីចូលរួមការការរពារជាតិ សាសនា និងព្រះមហាក្សត្រ ក៏ដូចជាចូលរួមថែរក្សា​សន្តិ​ភា​ពរប​ស់​ប្រទេសផងដែរ។

ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្ដេចសង្ឃនាយករង នៃគណៈសង្ឃ​នាយ​ក​រង​​ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តមុនីសុវណ្ណ ហៅវត្ដចំពុះក្អែ​ក​ ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា  កា​ររី​កចម្រើន​នៃ​វិស័យពុទ្ធ​ចក្រ គឺជា​ការវាស់ស្ទង់​នៃ​ការរីក​ចម្រើន​នៃ​អាណាចក្រ​ ដែលក្នុង​នោះ​​ យើង​អាច​វាស់​ស្ទង់​លើ​៤​ចំណុច​ រួមមាន​ទី​១.​ ក្របខ័ណ្ឌ​គោលនយោបាយ​របស់​បក្ស​កាន់​អំ​ណាច​បាន​ផ្តល់នូវ​ជំនឿ​សាសនា​នេះជា​ចំណុច​សំខាន់​ណាស់​ គ្មាន​ការសង្ស័យ​ទេ ដែល​គ​ណ​​បក្ស​ប្រជាជន​ដឹកនាំ​ប្រទេស​នេះ​ជាង៤១​ឆ្នាំ​មក​។ សម្ដេចតេជោបញ្ជាក់ថា ក្របខ័ណ្ឌ​សាសនា​ទាំងអស់​មានការ​រីក​ច​ម្រើន​ ដែល​ក្នុងនោះ​ប្រទេស​យើង​កាន់​ពុទ្ធសាសនា ហើយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ក​ម្ពុ​​ជា ក៏បាន​ចែង​ថា​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​។ ​ទី​២. ​គឺ​ទាក់ទង​ទៅនឹង​ជំនឿ​របស់​ប្រ​ជាពលរដ្ឋ​លើ​វិស័យ​សាសនា ដែល​យើង​បើកឱកាស​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង មានការ​ជឿ​ជាក់​ទៅលើ​សាសនា​ណា​ក៏បាន ហើយ​មិន​ចង់​ជឿ​ទៅលើ​សាសនា​ណា​ក៏បាន​។ ដូច្នេះ​ប​ញ្ហា​​សាសនា​របស់​យើង​ស្ថិតស្ថេរ ឬ​មិន​ស្ថិតស្ថេរ​នៅត្រង់​ជំនឿ​របស់​ប្រជាពលរដ្ឋ​។ ​៣.​ ធ្វើ​ការ​វា​ស់​​ស្ទង់​មួយ​ត្រូវបាន​គេ​កត់សម្គាល់​ពី​ការរីកចម្រើន​នៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ នៅពេល​ប្រ​ជា​​ពលរដ្ឋ​មាន​ជីវភាព ​ធូ​រ​ធារ ទើប​យើង​អាច​កសាង​នៅ​ទី​អារាម និង​ព្រះវិហារ​សាសនា​ដ៏​ច្រើន​បែ​​បនេះ​។ សម្ដេចតេ​ជោបានលើកឡើងថា បើ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ព្រះសង្ឃ​នឹង​ដាច់​ចង្ហាន់​ភ្លាម កុំថា​ឡើ​យ​​ដែល​ទៅដល់​ការប្រមូល​បច្ច័យដើម្បី​កសាង​ទី​អារ៉ាម​នានា សូម្បីតែ​ចង្ហាន់​ក៏ត្រូវ​លំបាក​រក​ដែរ​​។ ​៤.​ បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​អាណាចក្រ និង​ពុទ្ធចក្រ​ផងដែរ បើ​គ្មាន​ការរីកចម្រើន​នៃ​អា​ណា​ចក្រ​ទេ ក៏​គ្មាន​ការរីក​ចម្រើន​នៃ​វិស័យ​ពុទ្ធចក្រ​ដែរ​។ សម្ដេចតេជោ​នាយក​រដ្ឋមន្រ្ដីបន្ដថា អាណាចក្រ​បាន​ផលប្រយោជន៍​ពី​ពុទ្ធ​ច​ក្រ និង​សាសនា​ដទៃ​ទៀត ហើយ​​ពុទ្ធចក្រ​ក៏​ទទួលបាន​ផល​ពី​អាណាចក្រ​ផងដែរ ដូច្នេះ​វា​មា​ន​​​ទំនាក់ទំនង​ទៅវិញ​ទៅមក​។ ក៏ប៉ុន្តែ​ពុទ្ធចក្រ​ក៏​ត្រូវតែ​ខិតខំ​ថែរក្សា​នូវ​សន្តិភាព​នៅពេល​ដែ​ល​មា​ន​សន្តិភាព គឺ​អាណា​​ចក្រ​រីកចម្រើន​ អាណាចក្រ​រីកចម្រើនវា​នឹង​នាំទៅដល់​ការរីកចម្រើននៃ​ផ្នែ​ក​​ពុទ្ធចក្រ​។ ទន្ទឹមនេះ ពុទ្ធចក្រ​ក៏បាន​ផ្ដល់ឱ្យ​អាណាចក្រ​វិញ​នូវ​ការអប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ប្រព្រឹត្ត​អំពើ​ល្អ និង​ខិតខំ​ថែ​រក្សា​សុខសន្តិភាព​។

គួរបញ្ជាក់ដែរថា សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលត្រូវស្រោចស្រពព្រះ សុ​​គន្ធវារី រួមមាន សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ សម្តេច​ព្រះ​​​វ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងសម្តេចព្រះឧត្តមវង្សា មួង រ៉ា ស​ម្តេ​ច ​​​ព្រះ​សង្ឃនាយករងទី៣ ដែលសម្តេចព្រះសង្ឃទាំង៣ព្រះអង្គ ត្រូវបាន ព្រះករុណា ព្រះ​បា​ទ​ស​​ម្តេ​ច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់  ​ប​ង្គា​​​ប់​​ដំឡើង និងតែងតាំងជាសម្តេចព្រះសង្ឃនាយករងទី១ ទី២ និងទី៣ កាលពីថ្ងៃទី១២ ខែ កុ​ម្ភៈ ​​ឆ្នាំ​២០២០កន្លងទៅនេះ។ មកដល់បច្ចុប្បន្ននេះ​នៅទូទាំងប្រទេសមានមានវត្តចំនួន៤,៩៨៥ វត្ត និង​ព្រះសង្ឃចំនួន ៧០,៨៥៣អង្គ។ ចំពោះវិស័យពុទ្ធិកសិក្សាវិញ បានបណ្ដុះបណ្ដាល​ព្រះ​ស​ង្ឃ​​ តាំងពីថ្នាក់ធម្មវិន័យ ពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកឧត្ដមសិក្សា និងក្រោយឧត្ដម​សិក្សា ក្នុ​ង​នោះមាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុរាជា និង​ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម៕

ដោយ ជឹម ណារី