តុលាការអាមេរិកកាត់ទោសអ្នកវិទ្យាសាស្រ្តចិនមួយរូបឲ្យជាប់ពន្ធនាគារពីបទលួចបច្ចេកវិទ្យា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៨.០២.២០)

អាមេរិក៖ អ្នកវិទ្យាសាស្រ្តជាជនជាតិចិនមួយរូបត្រូវបានតុលាការក្នុងរដ្ឋអុកក្លាម៉ូហា របស់អាមេរិក កាត់ទោសកាលពីថ្ងៃព្រហស្បតិ៍នេះ ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នំា ពីបទលួចបច្ចេកវិទ្យារបស់ក្រុមហ៊ុនប្រេងឥន្ធនៈអាមេរិកមួយដែលជាកន្លែងអ្នកវិទ្យាសាស្ត្រនោះ ធ្វើការ ។

អ្នកវិទ្យាសាស្ត្រនោះ មានអាយុ ៣៦ ឆ្នំា ជាជនជាតិចិន មានសញ្ជាតិអាមេរិក  ត្រូវបានឃាត់ខ្លួនកាលពីខែ ធ្នូ ឆ្នំា ២០១៨  និងបានឆ្លើយសារភាពទទួលកំហុសនៅក្នុងខែ វិច្ឆិកា  ឆ្នំា​ ២០១៩ ថាពិតជាបានលួចបច្ចេកវិទ្យារបស់ក្រុមហ៊ុន ដែលមានតម្លៃទីផ្សារជាង មួយពាន់លានដុល្លា ។

អ្នកវិទ្យាសាស្ត្រនោះ ​ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ ខែ និងពិន័យឲ្យសងប្រាក់ចំនួន ១៥០.០០០ ដុល្លាទៅឲ្យក្រុមហ៊ុន នោះ វិញ ។​