អតីតមេដឹកនំាប្រទេសនៅទ្វីបអ៊ឺរ៉ុបប្រៀបផែនការសន្តិភាពនៅមជ្ឈឹមបូព៌ា ដូចជានយោបាយអាប៉ាថេត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ​​   (២៨.០២.២០)

អ៊ឺរ៉ុប៖ អតីតនាយករដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីការបរទេសចំនួន 50 រូបរបស់ប្រទេសនៅទ្វីបអ៊ឺរ៉ុបបានថ្កោលទោសផែនការសន្តិភាពនៅមជ្ឈឹមបូព៌ា របស់ប្រធានាធិបតីងាមេរិក លោកដូណល់ត្រំា ដោយនិយាយថា ផែនការនោះបានបង្កើតឲ្យមាននូវស្ថានភាពមួយនៃនយោបាយបែងចែកពូជសាន៍ ដែលហៅថា អាប៉ាថេត នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលប្រទេសអ៊ីស្រាអែលកំពុងកាន់កាប់ ។

នៅក្នុងលិខិតចំហមួយច្បាប់  អតីតមេដឹកនំាទំាងនោះ បានច្រានចោលនូវផែនការរបស់លោកត្រំា  ដែលរៀបចំឡើងសម្រាប់ឲ្យប្រទេសអ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីន  ដែលត្រូវបានប្រកាសកាលពីខែ មករា កន្លងមកនេះ  ។

អតីតមេដឹករបស់ប្រទេសនៅទ្វីបអ៊ឺរ៉ុប បានស្នើឲ្យមានដំណោះស្រាយសម្រាប់ពីររដ្ឋ  ។  ផែនការរបស់លោកត្រំា ត្រូវបានគេមើលឃើញថា អាចនឹងបញ្ឆេះឲ្យមានជម្លោះ  ដែលមានតែការខាតបង់ដល់ប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីនតែ ប៉ុណ្ណោះ ។​