ការវាយប្រហារតាមអាកាសបានសម្លាប់ទាហានទួគីនៅតំបន់ភាគខាងជើងប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេភី ​ (២៨.០២.២០)

ស៊ីរី៖ កាសែតបរទេស បានស្រង់សម្តីរបស់មន្រ្តីទួគីមួយរូប ដែលបាននិយាយឲ្យដឹងនៅថ្ងៃសុក្រនេះថា មានទាហានរបស់ប្រទេសទួគីរាប់សឹបនាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយកងយោធារបស់រដ្ឋាភិបាលស៊ីរី នៅភាគខាងជើងប្រទេសស៊ីរី ។

អ្នកវិភាគបាននិយាយថា ការស្លាប់របស់ទាហានទួគីនេះ  បង្ហាញឲ្យឃើញពីជម្លោះកាន់តែតានតឹងរវាងកងទ័ពទួគី និងកងទ័ពរបស់ប្រទេសស៊ីរី ដែលមានប្រទេសរុស្សីជាអ្នកគាំទ្រ ចាប់តាំងពីជម្លោះនោះបានកើតមានឡើងនៅដើមខែ កុម្ភៈកន្លងមកនេះ ។

តាមសម្តីរបស់មន្រ្តីរដ្ឋបាលក្នុងខេត្តហាតាយ របស់ប្រទេសទួគី ដែលនៅជាប់ព្រំដែនជាមួយខេត្តអ៊ីដលីដរបស់ប្រទេសស៊ីរី បានឲ្យាដឹងថា មានទាហានទួគី ២៩​នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់ទាហានស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ នេះ ។​