ក្រសួងសុខាភិបាល ក្រើនរម្លឹកដល់មន្រ្តីសុខាភិបាលថ្នាក់ក្រោមជាតិ និងគ្លីនិកត្រូវគោរពវិជ្ជាជីវៈ សីលធម៌ជាគ្រូពេទ្យមិនត្រូវយកអ្នកជំងឺធ្វើជាមុខទំនិញ

AKP សៀមរាប ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — ថ្លែងបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តន៍បន្តការងារឆ្នាំ២០២០ ឯកឧត្តមសាស្រ្តាចារ្យ តែ គុយស៊ាង  រដ្ឋលេ ខាធិការក្រសួងសុខាភិបាលបានប្រសាសន៍ថា ក្នុងនាមយើងជាគ្រូពេទ្យត្រូវតែធ្វើ ការពង្រឹង សមត្ថភាពនឹងគោរពនូវវិជ្ជាជីវ:របស់ខ្លួនបន្ថែមទៀត ឱ្យបានល្អប្រសើរ ហើយអ្វីដែលសំខាន់ នោះគឺត្រូវបង្ខិតសេវាព្យាបាលសាធារណ:ឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋ។

ឯកឧត្តមសាស្រ្តាចារ្យបានបន្តទៀតថា  បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានយកចិត្តទុក ដាក់យ៉ាងខ្លាំងលើវិស័យសុខាភិបាលដែលជាវិស័យចម្បងមួយនៅកម្ពុជា ដូច្នេះហើយក្នុង នាមលោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់ត្រូវខិតខំបំពេញនូវកាតព្វកិច្ចការងាររបស់ខ្លួន ឱ្យ មានតម្លាភាពនឹង ប្រសិទ្ធភាព វិជ្ជាជីវៈក្រមសីលធម៌គ្រូពេទ្យរបស់ខ្លួនឱ្យបានប្រសើរ។

ឯកឧត្តមបញ្ជាក់ថា គ្រូពេទ្យទាំងអស់មិនត្រូវមានការរើសអើង ចំពោះអ្នកជំងឺនោះ ឡើយគប្បីគឺត្រូវតែពិនិត្យព្យាបាលជូនដល់ពួកគាត់ឱ្យបានទាន់ពេលនឹងរហ័សទាន់ចិត្ត មិនត្រូវទុកអ្នកជំងឺឱ្យនៅឯកានោះឡើយ។ ម៉្យាងទៀត គ្រប់គ្លីនិកសុខភាពទាំងអស់ មិនត្រូវ យកអ្នកជំងឺធ្វើជាមុខទំនិញ ក្នុងការព្យាបាល ដើមី្បបង្កើនសេវារបស់ខ្លួនឱ្យច្រើន ជាផល ប្រយោជន៍របស់ខ្លួននោះឡើយ ហើយនៅពេលអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ មិនទទួលខុសត្រូវ ថែមទាំងបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋទៀតផង។

ឯកឧត្តមសាស្ត្រចារ្យ ក៏បានធ្វើការផ្តាំផ្ញើ ដល់អង្គសន្និបាតទាំងមូល គឺត្រូវយកចិត្តទុក ដាក់ក្នុងកិច្ចពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាឱ្យបានផុលផុស និងត្រូវលើកឡើងនូវរាល់បញ្ហា ប្រឈមកន្លងមកនៅមូលដ្ឋាន ដើមី្បរកឱ្យឃើញពីចំណុចវិជ្ជមាន និងអវិជ្ជមាននា ពេលកន្លង មកដែលធ្វើជាធាតុផ្សំបញ្ចូលទៅក្នុងយន្តការសម្រាប់អនុវត្តន៍នៅឆ្នាំ២០២០នេះ៕

ដោយ ឃុត សៅ