គណៈកម្មាការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តនាពេលកន្លងមក និងដាក់ទិសដៅអនុវត្តបន្ត

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តមបណ្ឌិត ងួន ញិល អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានគណៈកម្មាការរៀបចំកិច្ចប្រជុំភាពជាដៃគូសភា​អាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) អញ្ជើញជាអធិបតី​កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្ត​នាពេលកន្លងមក និងដាក់ទិសដៅអនុវត្តបន្ត ក្នុងការត្រៀមរៀមចំកិច្ចប្រជុំភាពជាដៃគូអាស៊ី-អឺរ៉ុបលើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន និងសមាជិក នៃអនុគណៈកម្មាការនានាចំណុះឱ្យគណៈកម្មាការរៀបចំ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រូបថត៖ រដ្ឋសភា