លោកពូទីនយល់ព្រមលើការបោះឆ្នោតទូទាំងប្រទេសដើម្បីផ្លាស់ប្តូររដ្ឋធម្មនុញ្ញនៅថ្ងៃទី ២២ ខែមេសាខាងមុខនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៧.០២.២០)

រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានរបស់រុស្សី អ៊ិនធឺហ្វេក បានរាយការណ៍ថាប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនកាលពីថ្ងៃពុធបានយល់ព្រមធ្វើការបោះឆ្នោតទូទាំងប្រទេសមួយដើម្បីអនុញ្ញាតឱ្យប្រជាជនរុស្ស៊ីអាចមានមតិ​លើការផ្លាស់ប្តូរទម្រង់ជាច្រើននៃរដ្ឋធម្មនុញ្ញរបស់ប្រទេសដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែមេសាខាងមុខនេះ។

ទីភ្នាក់ងារសារព័ត៌មាន អ៊ិនធឺហ្វេក បានដកស្រង់សំដីចេញពីសមាជិកសភាម្នាក់ដែលនិយាយថាលោកពូទីនបានយល់ព្រមតាមសំណើនេះហើយ។

លោកពូទីនបានស្នើឱ្យមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញកាលពីខែមុនដែលអាចផ្តល់ឱ្យលោកនូវវិសាលភាពដើម្បីបន្តកាន់តំណែងបន្ទាប់ពីការចាកចេញពីបញ្ចប់តំណែងជាប្រធានាធិបតីនៅឆ្នាំ ២០២៤​ខាងមុខ ។