មានមនុស្សមួយចំនួនបានស្លាប់ក្នុងការបាញ់ប្រហារមួយនៅរោងចក្សស្រាបៀរនៅសហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៧.០២.២០)

អាមេរិក៖ កាលពីថ្ងៃពុធនេះមានមនុស្សមួយចំនួនត្រូវបានបាញ់សម្លាប់នៅពេលដែលអតីតបុគ្គលិកដែលត្រូវបណ្តេញចេញពីការងារម្នាក់បាន បាញ់ប្រហារក្នុងបរិវេណនៃក្រុមហ៊ុនផលិតស្រា មូលសុន ខរ​(Molson Coors) នៅរដ្ឋ វីសកុនស៊ីនសហរដ្ឋអាមេរិក ដោយមានរបាយការណ៍ថាចំនួនអ្នកស្លាប់មានរហូតដល់ទៅ ៦ នាក់ ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍ថាអ្នកបាញ់សម្លាប់ត្រូវបានគេបណ្តេញចេញនៅព្រឹកថ្ងៃដដែលនោះពីក្រុមហ៊ុនផលិតស្រាបៀរដ៏ធំដែលគ្រប់គ្រងម៉ាកខរ និងមីឡឺ ​ ។

ខ្មាន់កាំភ្លើងបានលួចយកផ្លាកឈ្មោះរបស់បុគ្គលិកម្នាក់ដើម្បីបានត្រឡប់ចូលក្នុងការិយាល័យវិញនិងធ្វើការវាយប្រហារ  ក្នុងបរិវេណរោងចក្រផលិតស្រាបៀរនោះ  ។