លោកស៊ីនហ្សូអាបេស្នើឱ្យអ្នករៀបចំព្រឹត្តិការណ៍ធំ ៗលុបចោលដោយសារការរាលដាលនៃវីរុសផ្លូវដង្ហើម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៧.០២.២០)

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូអាបេកាលពីថ្ងៃពុធបានស្នើដល់អ្នករៀបចំព្រឹត្តិការណ៍កីឡានិងព្រឹត្តិការណ៍វប្បធម៌ធំ ៗ ឲ្យពិចារណាលុបចោលឬពន្យារពេលដែលត្រូវប្រព្រឹត្តឡើងនៅ ២ សប្តាហ៍ខាងមុខក្នុងគោលបំណងដើម្បីទប់ស្កាត់ការ​រាលដាលនៃមេរោគវីរុសឆ្លងនៅក្នុងប្រទេស។

លោកអាបេបានស្នើសុំនៅក្នុងកិច្ចប្រជុំក្រុមការងារស្តីពីជំងឺនេះដោយបន្ថែមថា​រយៈពេល ២ សប្តាហ៍ខាងមុខ​ជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសជប៉ុនក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺរាតត្បាតនេះ។

ការកត់សម្គាល់របស់លោកអាបេបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានអនុម័តគោលនយោបាយជាមូលដ្ឋានដើម្បី​ប្រយុទ្ធប្រឆាំងនឹងការ​រាលដាលនៃវីរុសឆ្លងកូវូដ​១៩នេះ។