សម្តេចតេជោ ហ៊ុន សែន បង្ហាញពីបំណងកាន់តំណែងជានាយករដ្ឋមន្ត្រីក្រោយឆ្នាំ២០២៨ បន្ដទៀត

AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថាថ្មីទៀតឱ្យដឹងថា សម្តេចមានបំណងកាន់តំណែង ជានាយករដ្ឋមន្ត្រីមិនត្រឹមឆ្នាំ២០២៨នោះទេ គឺក្រោយឆ្នាំ២០២៨បន្ដទៀត។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ផ្លូវជាតិលេខ៥៨​តភ្ជាប់ពីខេត្តបន្ទាយមានជ័យ​ទៅ​  ខេត្តឧត្តរមានជ័យ ​នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានគូស​បញ្ជាក់ថា “ការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ  ព្រះសង្ឃមនោះហើយ ធ្វើឱ្យគណបក្សប្រជា​ជន​មានលទ្ធភាពគ្រប់គ្រងដឹកនាំប្រទេស ហើយខ្ញុំនៅតែបន្តតួនាទីជានាយរដ្ឋមន្ត្រី ក៏ប៉ុន្តែខ្ញុំក៏​ចង់បញ្ជាក់ជូនថាមិនមែនខ្ញុំចប់តួនាទីត្រឹមមួយថ្ងៃ ឬពីរថ្ងៃ ឬឆ្នាំ ២០២៣នោះទេ ។ ខ្ញុំមាន មហិច្ឆតាក្នុងធ្វើនាយករដ្ឋមន្ត្រីដល់ឆ្នាំ២០២៨ ឬក្រោយឆ្នាំ២០២៨តទៅទៀត។” សម្ដេចតេ​ជោក៏បានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ក្នុងការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ៕

ដោយ ប៊ុនរិទ្ធ