ស្ថាប័នសុខាភិបាលរបស់ប្រទេសអាមេរិករំពឹងថាជំងឺផ្លូវដង្ហើមអាចនឹងរាលដាលនៅលើទឹកដីអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា   (២៦.០២.២០)

តាមសេចក្តីរាយការណ៍ទូរទស្សន៍បរទេសបានឲ្យដឹងថា  ស្ថាប័នសុខាភិបាលរបស់ប្រទេសអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា  ជំងឺផ្លូវដង្ហើម កូវីដ ១៩ នេះ អាចនឹងរាលដាលនៅក្នុងប្រទេសអាមេរិក  ។

ស្ថាប័នសុខាភិបាលរបស់ប្រទេសអាមេរិកបានអំពាវនាវឲ្យអាជ្ញាធរនៅតាមរដ្ឋនានា ក្រុមហ៊ុន និងសាលារៀន ត្រៀមរៀបចំវិធានការមួយចំនួន ដូចជា លុបចោលគម្រោងជួបប្រជុំគ្នាមានមនុស្សច្រើនចូលរួម ។

មន្រ្តីរបស់ស្ថាប័នសុខាភិបាលរបស់ប្រទេសអាមេរិក ក៏មានការបារម្ភថា ការផ្ទុះឡើងនូវជំងឺនេះ អាចនឹងបង្កផលប៉ះពាល់ដល់សន្តិសុខសង្វាក់ផ្គត់ផ្គង់ឱសថ  ដោយសារតែ មួយភាគធំនៃគ្រឿងសម្រាប់យកមកផលិឱសថ  គឺផលិតនៅក្នុងប្រទេសចិន  ដែលជាប្រទេសប្រភពនៃជំងឺផ្លូវដង្ងើមនេះ ។