ប្រមុខរាជរដ្ឋាភិបាល អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែល មានតម្លៃជាង ១២២លានដុល្លារអាម៉េរិក 

AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ — ផ្លូវជាតិលេខ៥៨ ដែលស្ថិតនៅស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រវែងជាង១៧០ គី ឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព .ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពីរាជាធានីភ្នំពេញ។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាផ្លូវជាតិលេខ៥៨នេះ មានប្រវែង ១៧៤,១៦ គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដល់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក្នុងនោះផ្លូវមេមានប្រវែង ១៦៥,១៨គីឡូ ម៉ែត្រ ដោយឆ្លងកាត់ខេត្តបន្ទាយមានជ័យ ប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្ដរមានជ័យប្រវែង ៧  ៣,១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ០៤ខ្សែ មានប្រវែងសរុប ៨,៩៨គីឡូម៉ែត្រ បំបែកចេញពី ផ្លូវជាតិ លេខ៥៨ ចូលទៅច្រកព្រំដែនកម្ពុជា-ថៃ អូរបីជាន់បឹងត្រកួន ជប់គរគី និងថ្មដូន។ ផ្លូវជាតិលេខ៥៨ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទ ដ្ឋាន  បច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង១០ម៉ែត្រ ដោយក្នុងនោះរួមមានសាងសង់ស្ពានចំនួន  ៤៧កន្លែង ប្រវែងសរុប ១,៥៧៤ម៉ែត្រ សាងសង់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់ផ្លាកសញ្ញាចរាចរណ៍គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។ គម្រោងផ្លូវជាតិលេខ៥៨នេះបាន ចំណាយ ថវិកាសាងសង់សរុបចំនួន ១២២,៩៨លានដុល្លារអាម៉េរិកជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករ។

ផ្លូវនេះអនុវត្តន៍ការសាងសង់ដោយក្រុមហ៊ុនសៀងហៃគ្រុប ខូអិលធីឌី (S ha  nghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស ក្វា ង  ចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយ ប្រើ រយៈពេលសាសង់ចំនួន ៤៣ខែ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០១៥ដល់ ខែមករា  ឆ្នាំ២០១៩។ ឯកឧត្ដម រដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ផ្លូវជាតិលេខ៥៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រស ម្រាប់ការពារជាតិ និងការ អភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍ ស្ថិតនៅស្របតាមខ្សែបន្ទាត់ ព្រំដែន កម្ពុជា-ថៃ ដោយតភ្ជាប់ ទំនាក់ទំនងរូបវ័ន្តស្ថាប័ន និងប្រជាជនរវាងខេត្តបន្ទាយមានជ័យ និង ខេត្តឧត្ដរមានជ័យ និង ជាមួយរាជធានី-ខេត្តផ្សេងៗទៀត តារយៈបណ្ដាញហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡាពីតំបន់មួយទៅតំបន់មួយ ដែលបានស្ដារ និងសាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដម  ស៊ុន ចាន់ថុល គូសបញ្ជាក់ទៀតថា សុខសន្តិភាពពេញលេញទូទាំងប្រទេសបានប្រែក្លាយតំបន់នៅសងខាងផ្លូវជាតិនេះ ដែលធ្លាប់តែជាសមរភូមិប្រយុទ្ធ និងដីចំម្ការមីន ទៅជាតំបន់សម្បូរទៅដោយដីមានជីវជាតិ មានប្រជាពលរដ្ឋរស់នៅច្រើនកុះករប្រកបមុខរបរធ្វើអាជីវកម្ម កសិកម្ម និង ស្រែចំការពិសេសដំណាំស្រូវ និងដំណាំកសិ-ឧស្សាហកម្មជា ច្រើនផ្សេងទៀតដូចជាដំឡូងមីពោតសណ្ដែកជាដើម។

តារយៈខ្សែផ្លូវនេះ ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលដំណាំកសិផល និងកសិ-ឧស្សាហកម្ម របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តារយៈច្រកទ្វារព្រំដែន កម្ពុជា – ថៃ នៅប៉ោយប៉ែត អូរស្មាច់ អូរបីជាន់បឹងត្រកួនជប់គរគី និងថ្មដូន កាន់តែមានប្រសិទ្ធភាពខ្ពស់ឆាប់រហ័ស និងចំណាយតិច ដែលជាកត្តាមួយយ៉ាងសំខាន់ ចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់បង ប្អូនប្រជាពលរដ្ឋ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅទាញយក អត្ថប្រយោជន៍ឱ្យបានច្រើន លើសលប់ ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានតំបន់ និងពិភពលោក ។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបាន ផ្ដល់ហិរញ្ញប្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ដើម្បីរួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាសំដៅជំរុញកំណើន និងកាត់បន្ថយភាពក្រីក្រឱ្យកាន់តែថយចុះថែមទៀត៕

ដោយ ជឹម ណារី