ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកឧត្តម ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកឧត្តម ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគោលបំណងសុំពង្រីកការផ្សាយរបស់វិទ្យុសំបុកឃ្មុំនៅតាមខេត្តមួយចំនួន និងពីការរៀបចំចុះហត្ថលេខាកិច្ចសន្យា ដែលអាចឱ្យវិទ្យុសម្លេងសហរដ្ឋអាមេរិចអាចបន្តផ្សាយនៅវិទ្យុសំបុកឃ្មុំឡើងវិញ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។

រូបថត៖ ខឹម សុវណ្ណារ៉ា