ឯកឧត្តម អង្គ វង្សវឌ្ឍានា អញ្ជើញជាអធិបតី ពិធីកម្ទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ នៅខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីកម្ទេចចោលផលិតផលក្លែងក្លាយ ខុសច្បាប់ ចំនួន២២មុខ ទម្ងន់ជាង ៨តោន ដែលសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្រ្កាប និងរឹបអូសរក្សាទុកនាពេលកន្លងមក នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

រូបថត៖ ស៊ុម វណ្ណា