ករណីកើតជំងឺផ្លូវដង្ហើមបានកើនឡើងក្នុងចន្លោះថ្ងៃទី២៣ខែមករា និង ថ្ងៃទី ០២ខែ កុម្ភៈ ក្នុងប្រទេសចិន តែ មានការថយចុះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា   (២៥.០២.២០)

បរទេស៖ តាមសេចក្តីរាយការណ៍របស់នាយកអង្គការសុខភាពពិភពលោកបានឲ្យដឹងកាលពីថ្ងៃចន្ទនេះ ថា  ចំនួនករណីកើតជំងឺផ្លូវដង្ហើមបានកើនឡើងក្នុងចន្លោះថ្ងៃទី ២៣ ខែមករា និង ថ្ងៃទី ០២ ខែ កុម្ភៈ ក្នុងប្រទេសចិន តែ មានការថយចុះជាលំដាប់ចាប់តំាងពីពេលនោះ មក ។

​តែលោកនាយកអង្គការសុខភាពពិភពលោកបានព្រមានថា  ការកើនឡើងនៃករណីឆ្លងជំងឺនោះ  អាចមាននៅតាមប្រទេសផ្សេង ៗ   ដែលទាមទារឲ្យរដ្ឋាភិបាលរបស់ប្រទេសនានា ត្រូវតែ ត្រៀមលក្ខណៈទប់ទល់ ឲ្យបានល្អ ។

លោកនាយកអង្គការសុខភាពពិភពលោកបានថ្លែងសរសើរប្រទេសចិនដែលបាន​ប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនូវជំងឺនោះ  ។  កាលពីថ្ងៃចន្ទសភារបស់ប្រទេសចិន បានផ្អាកការប្រជុំប្រចំាឆ្នំារបស់ខ្លួន ដែលនេះ ជាការផ្អាកលើកទីមួយរបស់សភា ចាប់តំាងពីបដិវត្តន៍វប្បធម៌ក្នុងទសវត្សរ៍ទី ៦០ មក ។​