ការសុំលាលែងពីតំណែងរបស់លោកមហាធៀត្រូវបានស្តេចស៊ុលតង់ប្រទេសម៉ាឡេស៊ីទទួលយក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ   (២៥.០២.២០)

ម៉ាឡេស៊ី៖ មន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល ​បាននិយាយកាលពីថ្ងៃចន្ទនេះថា   សំណើរសុំលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉ាដ ត្រូវបានស្តេចស៊ុលតង់របស់ប្រទេសម៉ាឡេស៊ី ទទួលយកជាផ្លូវការហើយ ​ ។

ស្តេចស៊ុលតង់ ក៏បានតែងតំាងលោកមហាធៀ ឲ្យធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន  រង់ចំាជំនួសដោយនាយករដ្ឋមន្រ្តីថ្មី មួយរូប ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសម៉ាឡេស៊ី ។

ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីមហាធៀ បាននិយាយថា  លោកមហាធៀ ដែលមានអាយុ ៩៤ ឆ្នំា ហើយ បានដាក់ពាក្យសុំលាលែងពីតំណែង ជាផ្ឡុវការ ។