មនុស្សម្នាក់បានបើករថយន្តសម្រុកចូលទៅបុកហ្វូងមនុស្សក្នុងប្រទេសអាល្លឺម៉ង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភពអិនប៊ីស៊ីញូវ  (២៥.០២.២០)

អាល្លឺម៉ង់៖ តា​មព័ត៌មានរបស់កាសែតបរទេសបានឲ្យដឹងថា  មនុស្សម្នកា់បានបើករថយន្តម៉ាកមែរស៊ឺដេសសម្រុកចូលទៅក្នុងហ្វូងមនុស្សដែលកមពុងដើរដង្ហែរជាក្បួនប្រារព្ធបុណ្យកានីវ៉ាល់  ក្នុងទីក្រុងវ៉ុលម៉ាសេន  ប្រទេសអាល្លឺម៉ង់ ធ្វើឲ្យមនុស្សជាច្រើននាក់រងរបួស ក្នុងនោះ ភាគច្រើនជាកុមារ ។

ឧបទ្ទវហេតុនេះ  កើតឡើងកាលពីថ្ងៃចន្ទ  ហើយតាមសម្តីសាក្សី ដែលនិយាយប្រាប់ដល់មន្ត្រីប៉ូលីស  បាននិយាយថា  អ្នកបើករថយន្តនោះ  ទំនងជាមានចេតនា បើករថយន្តសម្រុកចូលទៅបុកមនុស្សតែម្តង ។

ប៉ូលីសមិនទាន់ដឹងពីមូលហេតុនៃឧប្បតិហេតុនោះទេ  ហើយហេតុការណ៍នេះ កើតមានឡើងមិនដល់មួយអាទិត្យ ក្រោយពីខ្មាន់កំាភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សអស់ចំនួន ១១ នាក់ រួមទំាងខ្លួនឯង នៅក្នុងទីក្រុង ហាណាវ  ចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រពីទីក្រុងហ្រ្វេងហ្វឺដ របស់អាល្លឺម៉ង់ ។​