ប្រទេសឥណ្ឌានិងប្រទេសអាមេរិកចុះហត្ថលេខាលើឯកសារការពារមានទឹកប្រាក់ចំនួន ៣ពាន់លានដុល្លា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ   (២៥.០២.២០)

ឥណ្ឌា៖ ប្រទេសឥណ្ឌា​ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងលើវិស័យការពារ ដែលមានទឹកប្រាក់ចំនួនជាង ៣ ពាន់លានដុល្លា នៅថ្ងៃអង្គារនេះ   ។

ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានថ្លែង​ពីកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃចន្ទ ទៅកាន់អ្នកចូលរួម ជាង ១០ មឺននាក់ នៅក្នុងពហុកីឡាដ្ឋានសម្រាប់លេងកីឡា គ្រីកឃេដ ពេលលោកបានទៅដល់ប្រទេសឥណ្ឌា ដើម្បីបំពេញទស្សនកិច្ចចំនួន ពីរថ្ងៃ ។

លោកត្រំា ក៏បានថ្លែងរំលឹកពីការធ្វើសមយុទ្ធយោធារវាងប្រទេសអាមេរិក និងប្រទេសឥណ្ឌា កាលពីខែ វិច្ឆិកា ឆ្នំា ២០១៩  ផងដែរ ។​​