បទយកការណ៍៖ បុណ្យ​ដារលានមានអាយុកាលរាប់ពាន់ឆ្នាំ ប៉ុន្តែអ្នកស្រុកនៅតែពេញនិយម​រៀប​ចំ​ទៅតាមតំបន់ និងភូមិ ស្រុកនីមួយៗ

AKP ភ្នំពេញ ថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២០ — ក្នុងអំឡុងខែមករា ខែកុម្ភៈ និងខែមីនា បន្ទាប់ពី​រ​ដូ​វ​ច្រូ​ត​​​កាត់​រួច​​រាល់ហើយនោះ ជារៀង​   រា​ល់​ឆ្នាំ ​អ្ន​​ក​ស្រុ​​ក​ ភូមិមួយចំនួនជាពិសេសខេត្តកំពង់ស្ពឺ ខេត្តតាកែវ​ និង​តា​ម​ភូ​​មិ ​ឃុំ​​នៃ​ខេ​ត្តមួ​យចំនួន​ទៀ​តបានរៀបចំពិធីបុណ្យដារលាន ដារសាលាន ឬកន្លែងខ្លះហៅថា បុ​ណ្យ​​ភូ​មិ។ ការរៀបចំពិធីបុណ្យនេះឡើង បើ​តា​មមន្ត្រីជំនាញបានឱ្យដឹងថា បុណ្យនេះមានអា​យុ​កាលរា​ប់​ពា​ន់​ឆ្នាំកន្លងទៅ​ហើ​យ​​​​​នៅក្នុ​ង​​ប្រ​ទេ​ស​ក​ម្ពុ​ជា មុន​ព្រះ​ពុទ្ធសាសនា​ចូ​ល​ម​កប្រទេ​សកម្ពុជា​ទៅ​ទៀត ​ប៉ុន្តែ​អ្នក​ស្រុ​ក​នៅ​តែ​​ពេ​ញនិយមធ្វើពិធីបុណ្យ​នេះ​យ៉ា​​​ងគ​គ្រឹក​គ​គ្រេង​ទៅតាមទំនៀម​ទម្លាប់ប្រពៃណីពី​បុរាណ​មិ​ន​ដែ​ល​​អាក់ខានឡើយ​រហូត​ម​កដល់បច្ចុប្បន្ននេះ។

ក្របីព្រៃជាឈ្មោះភូមិមួយស្ថិតនៅក្នុងឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ប្រជាពលរ​ដ្ឋ​ក្នុ​ង​ភូ​មិនេះជាង១០០គ្រួសារ ក៏តែងតែប្រារព្ធពិធីបុណ្យដារលាននេះជាប្រចាំតាមលំអានពី​ដូ​ន​តា​ដរាបរៀងមក។ ពិធីបុណ្យនេះ ​អ្នកភូមិនិយមធ្វើរយៈពេល១ល្ងាច និង១ព្រឹកដោយពេ​ល ល្ងាច​មា​ន​ក​ម្មវិធីនិមន្តព្រះសង្ឃសូត្រមន្ត សម្តែងធម៌ទេសនា នៅសាលាបុណ្យរួមក្នុងភូមិ ​និ​ង​មា​ន​ក​ម្ម​វិ​ធី​ក​ម្សាន្តសប្បាយរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ទៅតាមចំណង់ចំណូលចិត្ត​នៃអ្ន​ក​ស្រុ​ក ​ភូ​មិ​នីមួយៗ។

ចំណែកនៅតាមគេហដ្ឋាននីមួយៗគេអញ្ជើញភ្លៀវ​នៅជិតភូមិផងរបងជាមួយ និង​ភ្ញៀ​​វ​​ជិ​ត​ឆ្ងាយមកទទួលទាននំបញ្ចុក បាញ់ឆែវ បង្អែម និងនំនែកផ្សេងៗបូករួមនឹងកម្មវិធីជប់លៀង កំដរកម្មវិធីរហូតដល់ពាក់កណ្តាលរាត្រីក៏មាន។ លុះដល់ពេលព្រឹក អ្នកស្រុក អ្នកភូមិយក​ច​ង្ហា​ន់ ទៅប្រគេនព្រះសង្ឃនៅសាលាបុណ្យរួមក្នុងភូមិ រួចត្រឡប់មកផ្ទះវិញដើម្បី​ធ្វើចង្ហា​ន់ប្រ​គេ​ន​ព្រះ​ស​ង្ឃនៅពេលថ្ងៃត្រង់មួយពេលទៀត។

ក្រៅពីប្រគេនចង្ហាន់ដល់ព្រះសង្ឃ អ្នកភូមិបានយកបច្ច័យ និងស្រូវអង្ករចូលក្នុងកម្មវិ​ធី​បុ​ណ្យមានតិច មានច្រើនតាមសទ្ធាជ្រះថ្លា។ ​អង្គុយក្នុងសាលាបុណ្យចាំទទួលស្វាគ​មន៍​ប​ង​ប្អូ​ន​ក្នុ​ង​ភូមិមកចូលរួមកម្មវិធីបុណ្យ លោក ជួន ជ័យ វ័យ​៧​១​ឆ្នាំ​ ជាមេភូមិក្របីព្រៃបានប្រា​ប់​អ្ន​ក​យកព័​ត៌មានមកពីទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPឱ្យដឹងថា ក្នុងភូមិរបស់លោកមា​នចំ​នួ​ន​១​៤​៦​គ្រួសារ តែងនាំគ្នាធ្វើបុណ្យដារលានរៀងរាល់ឆ្នាំ។ លោកបានបញ្ជាក់ថា បុណ្យដារសា​លានគេធ្វើពេលច្រូ​ត​កា​ត់ហើយដោយបងប្អូនក្នុងភូមិឯកភាពគ្នាកំ​ណត់យកពេលដែល​ងាយ​ជួបជុំគ្នា ដើម្បីសប្បា​យរី​ក​រា​យ​ទាំងអស់គ្នា”។ លោកមេភូមិក៏បានអំពាវនាវឱ្យពលរដ្ឋ​ទាំងអស់​សហការគ្នាឱ្យបានច្រើនថែម​ទៀ​ត​ដើម្បីបង្កបរិយាកាសដល់កម្មវិធីបុណ្យឱ្យកាន់តែមានភាព​អ៊ូរអរអធឹកអធម្ម​សម្រាប់ឆ្នាំខាងមុខៗទៀត។

អង្គុយចាំឱ្យពរជ័យក្នុងសាលាបុណ្យ លោក មឿង ឡេង វ័យ៦៤ឆ្នាំ ជាគណៈ​ក​ម្ម​កា​រ  ​ទ​ទួ​ល​បច្ច័យក្នុងរោងបុណ្យបានឆ្លៀតរៀបរាប់ពាក់ព័ន្ធបុណ្យដារលាននេះថា ចាស់ពីដើមធ្វើ​បុណ្យ​ដា​​រសាលាន មានស្រូវ អង្ករ មានប្រហុក មានអំបិល តាមប្រពៃណី ដើម្បីចាត់​ចែ​ង​ប្រ​គេ​នព្រះ​ស​ង្ឃសម្រាប់ទុកឆាន់ប្រយោជន៍ឧទ្ទិសកុ​សលបានដល់ជីដូនជីតាដែល​បានចែ​ក​ឋា​ន​ទៅ​កា​ន់​ប​រ​លោកទៅហើយ​។​ លោកបានប្រ​កូ​កប្រកាសជាបន្តបន្ទាប់ក្នុងបំណងចង់ឱ្យកូ​នចៅ​ជំនា​ន់​ក្រោ​យ​បន្តប្រពៃណី​នេះប​ន្ត​ទៀ​ត​ដូចចាស់ពីដើម។ លោកបានឱ្យដឹងទៀតថា បុណ្យ ដារលាននេះលោកឮឪពុកម្តាយលោកដំណាលថា ជី​ដូ​នជីតារបស់លោកធ្វើបុណ្យ​នេះ​រហូតរៀងមក។ លោកបានសំណូម​ពរឱ្យប្រជាពលរដ្ឋ​ក្នុង​ភូ​មិ​ប​ន្តចូលស្រូវអង្ករ ប្រហុ​ក​អំ​បិ​ល​ប​ន្ត​ទៀតដើម្បីកុំឱ្យដាច់ប្រពៃណី ទំនៀមទម្លាប់យើង បើ​យើ​ង​មិ​នគិតគូរប្រាប់បន្តគ្នា​ទេ កូន​ចៅក៏មិនបានដឹងអាចនឹងភ្លេចប្រ​ពៃ​​ណីនេះ​អស់។ ​

លោកបានបញ្ជាក់ថា “យើងចង់ឱ្យបងប្អូនយកស្រូវអង្ករមកចូលបុណ្យផងនោះ​ ដើម្បី​យ​ក​ទៅតម្កល់ទុកក្នុងវត្តទុកប្រគេនព្រះ​ស​ង្ឃ​ឆាន់ ឧទ្ទិសដល់ជីដូន​ជី​​តាផង ហើយកូ​ន​ចៅ​​បា​ន​ធ្វើ​តា​មយើងផង ប្រពៃណីរឹតតែល្អ វាអត់បាត់ រីកចម្រើ​ន​សាស​នា​ផ​ង រីកចម្រើ​ន​ប្រ​ពៃ​ណី និង​ស​ង្គ​មជាតិផង។ បើយើងមិនគិតគូរ មិនខ្នះខ្នែងទេ ទាំងខ្ញុំ​ទាំ​ង​តា​ៗ​ចា​ស់​អ​ស់​ទៅ​ប្រពៃណី​​ទំ​នៀ​ម​ទ​ម្លាប់យើងកា​ន់​តែ​ហោ​ចទៅៗហើយ។”

ដោយឆ្លើយនឹងសំនួរអ្នកសារព័ត៌មានដោយទឹកមុខរីករាយផង លោកមានប្រសាសន៍​ថា មិ​ន​ធុ​ញ​ទ្រាន់ក្នុង​កា​រ​ចូលរួមដឹ​កនាំបងប្អូនក្មេងៗជំនាន់ក្រោយឱ្យធ្វើបុណ្យ​ទានផ្សេងៗ​ក្នុង​ភូមិ​ទេ ព្រោះ​លោកឃើ​ញ​ប​ង​ប្អូ​ន​ស​ស្រា​ក់​ស្រាំ​ម​ក​ចូលរួម ធ្វើឱ្យលោករឹតតែខិតខំឱ្យខ្លាំងឡើ​ង​ថែ​ម​​ទៀ​ត ដើម្បីប្រយោជន៍ក្នុងភូមិ សម្រាប់ក្មេងស្រករក្រោយ និងជាមោទនភាពសម្រាប់​ព​ល​រ​ដ្ឋ​ក្នុ​ង​ភូ​​មិចេះ​សា​ម​​គ្គីគ្នា​ជាគំរូដល់ភូមិដទៃក្នុងការចូលរួមជួបជុំ កសាងសមិទ្ធផលរួមនានា ដោ​យ​កា​រស្រុះ​ស្រួ​ល​ប​បួលគ្នា សាមគ្គីបានល្អ។

អ្នកស្រី វ៉ច ប៊ុន្នី មានអាយុ៣៣ឆ្នាំ យកចង្ហាន់មកប្រគេនព្រះសង្ឃ និងយក​បច្ច័​យ​ម​ក  ​ចូ​ល​បុណ្យបាននិយាយថា អ្នកស្រី​​​សប្បាយចិត្តចូលរួមធ្វើបុណ្យដារលាន។ អ្នកស្រីចង់ឱ្យប្រ​ជា​ព​​ល​រដ្ឋរួមគ្នា​​ធ្វើ​បុ​ណ្យ​ដារ​លា​នជារៀងរហូត ដើ​ម្បី​បា​ន​ជួ​ប​ជុំញាតិមិត្តជិតឆ្ងាយ​​ស​ប្បា​យ ទាំងអ​ស់​​គ្នា​​​។

បើតាមការពន្យល់របស់ចាស់ព្រឹទ្ធាចារ្យក្នុងកម្មវិធីបុណ្យដារលានបានឱ្យដឹងថា កាល​ដើ​​ម​ឡើយ ការប្រមូលផលស្រូវមិនមានម៉ាស៊ីន ច្រូតកាត់ បោកបែ​នរួចជាស្រេច​នៅស្រែ​ផ្ទា​ល់​​​​តែម្តងដូចសព្វថ្ងៃនោះទេ គឺគេ​រៀ​ប​ចំ​លា​នបោកស្រូវ ពោលគឺ​កសិករចេញទៅច្រូតពេញ​មួ​យ​​ថ្ងៃរួចដឹកមកបោកបែននៅលានដែលរៀបចំស្រេចនៅផ្ទះជារៀងរាល់ល្ងាច លុះដល់ច្រូ​តកា​ត់​រួ​ច​កាលណា គេរុះលានចោល។ ​បន្ទាប់មកធ្វើពិធីដារលាន(គឺឆ្លង​លាន)ដើម្បី​អបអរទិន្ន​ផ​ល​​ដែលទទួលបានក្នុងរដូវច្រូតកាត់រួច។

ពាក់ព័ន្ធនឹងពិធីបុណ្យដារលាននេះដែរ ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យ​ក្រសួងធម្មការ និងសាសនាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPឱ្យដឹងថា បុណ្យដារលាន​នេះ​​​ ត្រូវបានប្រជាជនខ្មែរប្រារព្ធឡើងជាយូរលង់ណាស់មកហើយ។ ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ថា ជំនឿខ្មែរដើមជឿលើអារុក្ខអារក្សអ្ន​កតាក៏បា​ន​ធ្វើ​​​ពិធី​ជួ​ប​ជុំ​គ្នា​សែនព្រេនផ្សេងដោយមានរបៀបរ​បបធ្វើខុសគ្នាខ្លះទៅតាមការវិ​វត្តរប​ស់​ស​ម័​យ​​​​កាលនី​មួយៗ​។ ការជួបជុំនេះបានប្រែក្លាយជាបែបបទផ្សេងៗមានការរៀបចំជាបុណ្យដារ​លាន ឬបុណ្យ​ភូមិជាដើម ដើម្បីជាការរម្លឹកដឹងគុណដល់ព្រះធរណីដែលបានផ្តល់ភោគផល កសិកម្មសម្រាប់​ចិញ្ចឹមមនុស្សលោក។​

ឯកឧត្ដមបានរម្លឹកអំពីពិធីបុណ្យនេះថា ក្រោយមកទៀតពេល​ព្រះ​ពុទ្ធសាសនាបាន​ចូលក្នុងប្រទេសកម្ពុជា ប្រជា​ព​ល​​រដ្ឋចាប់​ផ្តើ​ម​​​​​​មាន​​ជំ​នឿ​លើ​ព្រះ​ពុ​ទ្ធ​សា​​​សនាក៏នៅមិនបោះ​បង់​ចោលទំនៀមទម្លាប់ចាស់ចោ​ល​ដែរ​។ ​ដូ​ច្នេះ​​ហើ​យ​ទើប​ពិធីបុណ្យ​ដា​រ​លាន បុណ្យភូមិ ឬបុណ្យ ពូនភ្នំស្រូវ នៅកន្លែងខ្លះមានក​ម្មវិ​ធី​លា​យ​​​ឡំ​គ្នា​រ​វា​ង​ជំនឿ​ខ្មែរ​កា​ល​ស​ម័​យដើមឬ ព្រហ្មញ្ញ សាសនា និងព្រះពុទ្ធសាស​នាត​ជា​ប់​ជា​រៀ​ង​រ​ហូ​ត​មក។

ឯកឧត្តម សេង សុមុនី បានបន្ថែមថា បើគិតពីផលប្រយោជន៍នៃបុណ្យដារលាន  សម្រា​ប់សង្គម​ជាតិនោះគឺ ​ទី១ ​រក្សានូវប្រពៃណីទំនៀមទម្លាប់បុរាណ គេ​ហៅ​​ថាទំនៀមទម្លាប់​ដូន​តាបុ​រា​ណ ហើយជាការសម្គាល់អត្តសញ្ញាណរបស់ខ្មែរយើងមួយ​ដែរ។ ទី២ ជាកា​រព​ង្រឹ​ង​សា​ម​គ្គី​ភា​ព​របស់ប្រជាពលរដ្ឋនៅក្នុងភូមិ បើបានផលមក​គាត់យ​ក​ម​ក​ជួ​ប​ជុំ​គ្នា​ បាយមួយចាន ស​ម្ល​មួ​យ​ចាន អង្ករ១ល្អី មកជួបជុំគ្នា បានស​ម្តែងមនោ​ស​ញ្ចេ​ត​នា​រា​ប់អានគ្នា ព្រោះយើង​នៅ​ស្រុកស្រែ ក៏​ដូចភ្នំពេញដែរ។ ឥឡូវនេះមួយថ្ងៃៗអត់មានពេលជួបគ្នាទេ រវល់ធ្វើការរៀង​ខ្លួន​អញ្ចឹងទៅ ដ​ល់ពេ​លមានពិធីគាត់បានជុំគ្នាយ៉ាងហោចណាស់ក៏មួយឆ្នាំ​ម្ត​ង។ ទី៣ យើង​មើល​ឃើ​ញអំពីការ​រីក​លូតលាស់ពីវប្បធម៌ខ្មែរយើង ដែលបានបាត់​ប​ង់ទៅហើយ វាកើតឡើងវិញ យើងគួររក្សាដែរ ព្រោះវាជាចំណុចល្អ។ ទី៤ យើងមើលឃើញអំពី​សេ​ដ្ឋ​កិ​ច្ចប្រ​ជា​ព​លរដ្ឋ កាល ណាមកជួបជុំគ្នា យើងដឹងអ្នកមាន អ្នកក្រ អ្នកអាក្រក់ ទាំ​ង​ម្ចា​ស់​ភូ​មិ អ្នកភូមិ ឬមេឃុំ ឬអាជ្ញា ធរលោកមើ​លឃើ​ញ​ប្រជាពលរដ្ឋលោកមានសេដ្ឋកិច្ចល្អបាន​ម​ក​ធ្វើ​បុណ្យជុំគ្នា ហើយកន្លែង ខ្លះគ្នាវាខ្សត់ វាខ្សោ​យ​​ក៏រកវិធីដើម្បីជួយគ្នា​ឱ្យ​បា​ន​​រឹត​តែល្អ​ប្រសើរ។ ទី៥ យើងមើលឃើញពី សុខសន្តិភាព បើ​គ្មា​ន​ស​​​ន្តិ​ភាពទេ ពួកគាត់ក៏មិន​អា​ចមកជួបជុំគ្នាដែរ សូម្បីសម័យពីបុរាណ កាលក៏ដោយ បើ​កា​ល​ណាតំបន់ ឬមេ​កន្រ្ទា​ញ​មួ​យ​ច្បាំ​ងគ្នា មិនអាចជួបជុំគ្នាទេដែល​សបញ្ជាក់​ថា ​ប្រទេ​ស​មា​ន​សុ​ខ​ស​ន្តិ​ភាព​យើង​អា​ចធ្វើ​បុណ្យ​កុ​ស​ល រម្លឹកនៅអ្វីក៏បានដែរឱ្យតែ​ធ្វើល្អ៕

ដោយ គង់ សិរីរ័ត្ន