ប្រជាជនក្នុងប្រទេសឥណ្ឌាធ្វើការប្រមូលផ្តុំដ៏ធំមួយដើម្បីស្វាគមន៍ទទួលលោកត្រំា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (២៤.០២.២០)

ឥណ្ឌា៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសឥណ្ឌា ណារិនដា ម៉ូឌី  បានទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា  ក្នុងពិធីមួយ  ដែលមានប្រជាជនចូលរួមយ៉ាងច្រើនកុះករ  ។  លោកត្រំា បានទៅដល់ប្រទេសឥណ្ឌានៅថ្ងៃចន្ទនេះ  ដើម្បីបំពេញទស្សនកិច្ចចំនួនពីរថ្ងៃរបស់លោក ។

លោកត្រំា ដែលបានបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូរបស់លោក ទៅកាន់ប្រទេសឥណ្ឌា បានឡើងថ្លែងសន្ទរកថាមួយនៅកីឡាដ្ឋានលេងកីឡា គ្រីកឃេត ក្នុងរដ្ឋ ហ្គូយ៉ារ៉ាត  ដែលជាស្រុកកំណើតរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា ។

លោកត្រំា នឹងជួបពិភាក្សាគ្នា ជាមួយលោកនាយករដ្ឋមន្រ្តីឥណ្ឌាណារិនដា ម៉ូឌី នៅថ្ងៃអង្គារ ។​