អ្នកទៅបោះឆ្នោតជ្រើសរើសសភាក្នុងប្រទេសអ៊ីរ៉ង់មានចំនួនធ្លាក់ចុះ ចាប់តំាងពីឆ្នំា ១៩៧៩ មក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេភី  (២៤.០២.២០)

អ៊ីរ៉ង់៖ តាមសេចក្តីរាយការណ៍របស់កាសែតបរទេសបានឲ្យដឹងថា  ចំនួនអ្នកទៅបោះឆ្នោតជ្រើសរើសសភាក្នុងប្រទេសអ៊ីរ៉ង់ កាលពីសប្តាហ៍កន្លងមក មានចំនួនតែ ៤២,៥៧  ភាគរយប៉ុណ្ណោះ ។  តាមសម្តីរបស់មន្រ្តីក្រសួងមហាផ្ទៃរបស់ប្រទេសអីរ៉ង់ បានឲ្យដឹងថា ​ចំនួននេះ គឺមានកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ។   មន្រ្តីនោះបាននិយាយថា  ចំនួនដ៏តិចនេះ  ជាសញ្ញាបង្ហាញនូវការមិនពេញចិត្តកាន់តែកើតមានច្រើនឡើង ចំពោះការដឹកនំារបស់មេដឹកនំាប្រទេស  និងចំពោះស្ថានភាពសេដ្ឋកិច្ច ។

កាលពីការបោះឆ្នោតក្នុងឆ្នំា ២០១៦  ចំនួនអ្នកទៅបោះឆ្នោត មាន ៦២ ភាគរយ ។

មេដឹកនំារបស់ប្រទេស  និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតក្នុងជួររដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត   កាលពីថ្ងៃសុក្រកន្លងមក  ដើម្បីបង្ហាញថា ប្រទេសអ៊ីរ៉ង់មិនចុះចាញ់នឹងការកៀបសង្កត់របស់សហរដ្ឋអាមេរិក ឡើយ ៕​