លោកស៊ីជីងភីងថ្លែងថាប្រទេសចិនកំពុងប្រឈមនឹងការសាកល្បងដ៍ធំធេង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (២៤.០២.២០)

ចិន៖ ទូរទស្សន៍បរទេសបានស្រង់សម្តីរបស់ប្រធានាធិបតីប្រទេសចិន លោក ស៊ី ជីងភីង ដែលបានថ្លែងកាលពីថ្ងៃអាទិត្យនេះថា ការផ្ទុះឡើងនូវជំងឺផ្លូវដង្ហើមថ្មី គឺជាស្ថានភាពអាសន្នផ្នែកសុខភាពសាធារណៈដ៏ធំបំផុត ​ចាប់តំាងពីការបង្កើតឡើងនូវសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នំា ១៩៤៩  មក  ។

លោកប្រធានាធិបតីប្រទេសចិន​ ស៊ី ជីងភីង បានថ្លែងតាមទូរទស្សន៍ថា  “ហេតុការណ៍នៃការផ្ទុះឡើងនូវ គឺជាវិបត្តិមួយសម្រាប់ប្រទេសចិន និងក៏ជាការសាកល្បងដ៏ធំធេងមួយ ដែរ”  ។

លោកប្រធានាធិបតីប្រទេសចិន​ ស៊ី ជីងភីង ក៏បានថ្លែងក្នុងកិច្ចប្រជុំមួយ ដើម្បីរកវិធីទប់ទល់នឹងការផ្ទុះឡើងនូវជំងឺនេះ ​ថា  ប្រទេសចិនត្រូវតែរៀនពីមេរៀននៃការខ្វះខាតក្នុងដំណើរការគ្រប់គ្រង​និងឆ្លើយតបចំពោះការរាលដាលនូវជំងឺនេះ  ។​