ប្រទេសរុស្សីពឹងលើពួកទាហានស៊ីឈ្នួលច្បាំងដើម្បីបង្កើនឥទ្ធិពលលើសកលលោក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វ៉ល់ស្រ្ទីដយួណល់ (២៤.០២.២០)

រុស្សី៖ តាមការវិភាគរបស់ស្ថាប័នអន្តោប្រវេសន៍របស់ប្រទេសលីប៊ី  បានឲ្យដឹងថា  ប្រទេសរុស្សីបានពឹងលើេពួកទាហានស៊ីឈ្នួលច្បំាង  ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនលើពិភពលោក ។​  កាលពីខែ តុលា ឆ្នំា ២០១៩  ទាហានស៊ីឈ្នួលច្បាំងជាជនជាតិរុស្សីរាប់សឹបនាក់ បានសម្រុកចូលទៅក្នុងកំពង់ផែប្រេងពីរកន្លែងក្នុងប្រទេសលីប៊ី   ដើម្បីជួយក្រុមឧទ្ទាម វាយដណ្តើមកាន់កាប់តំបន់ដែលសម្បូរប្រេងពីរដ្ឋាភិបាលរបស់ប្រទេសលីប៊ី ។

បន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ចប់  គណៈប្រតិភូនាយកក្រុមហ៊ុនប្រេង និងរ៉ែរបស់ប្រទេសរុស្សី បានទៅដល់តំបន់នោះ ដើម្បីចាប់ផ្តើមមុខជំនួញជាមួយក្រុមឧទ្ទាម ដែលកាន់កាប់តំបន់សម្បូរដោយប្រេងរបស់ប្រទេសលីប៊ី ។​

អស់រយៈពេលជិតបីទសវត្សរ៍  បន្ទាប់ពីការដួលរលំនៃអាណាចក្រសូវៀត មក   ប្រធានាធិបតីរុស្សី ​លោកវ្លាឌីមៀ ពូទីន បានចាប់ផ្តើមបេសកកម្ម កសាងឡើងវិញនូវឥទ្ធិពលរបស់ប្រទេសរុស្សីនៅមជ្ឈឹមបូព៌ា និងនៅទ្វីបអាហ្វ្រិក ។ ​