សម្ដេចតេជោ ហ៊ុន សែន៖ ការពិនិត្យសុខភាពភ្ញៀវទេសចរដែលជិះលើ​នាវា Westerdam របស់ជនបរទេសខ្លះ បានធ្វើឱ្យកម្ពុជាក្លាយជាជនរងគ្រោះនៃទង្វើមនុស្សធម៌របស់​ខ្លួន

AKP ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រ​សា​ស​ន៍​​ថា ការមិនទទួលខុសត្រូវរបស់ជនបរទេសខ្លះ លើការពិនិត្យសុខភាព​របស់ភ្ញៀវទេសចរ​ដែ​ល​ជិះ​លើ​នាវា Westerdam បានធ្វើឱ្យកម្ពុជាក្លាយជាជនរងគ្រោះនៃទង្វើ​មនុស្សធម៌របស់​ខ្លួ​ន​ អ​ស់​រយៈពេលជិតមួយសប្តាហ៍។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០​២​០​ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា ការមិនទទួលខុសត្រូវរបស់ជនបរទេសខ្លះ ​លើ​ការពិនិត្យសុខភាពរបស់ភ្ញៀវទេសចរដែលជិះលើ​នាវា Westerdam បានធ្វើឱ្យកម្ពុជាក្លាយជា​ជនរងគ្រោះនៃទង្វើមនុស្សធម៌របស់ខ្លួនអស់​រយៈពេលជិតមួយសប្តាហ៍។ សម្ដេចតេជោបន្តថា ទេវ​តាពិតជាមានភ្នែក ពេលនេះអ្វីៗច្បាស់លាស់ហើយដែលកម្ពុជាទទួលបានយុត្តិធម៌​មកវិញ​។​ មិនមានមនុស្សណាម្នាក់ដែលជិះលើនាវាខ្នាតយក្សWeste​​rd​a​m ឆ្លងCovid.19នោះទេ។ សម្ដេចតេជោបានគូសបញ្ជាក់ថា “ស​ម្រា​​ប់ខ្ញុំកំពុងវាយកូនគោលនៅ City golf នៅភ្នំពេញ​មិនមែនស្ថិតក្នុងមន្ទីរពេទ្យនៅSingapore ដូចពួកបិសាចឃោសនានោះដែរ​”។

គួររម្លឹកដែរថា អាជ្ញាធរម៉ាឡេស៊ីបានប្រកាសថា នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២​០​ថា ស្ត្រី​អា​ម៉េរិក​វ័យ​​៨៣​ឆ្នាំ ដែលធ្វើដំណើរតាមនាវា Westerdam ពុំមានផ្ទុកវីរុស Covid-19 នោះ​ឡើ​យ បន្ទាប់​ពី​ការប្រកាសមិនច្បាស់លាស់របស់អាជ្ញាធរម៉ាឡេស៊ីអំពីលទ្ធផលវិជ្ជមានវីរុស C​o​​v​id​-19 លើ​ស្ត្រី​រូបនោះកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុខណៈដែលស្ត្រីរូបនេះ និងស្វាម៉ី បា​ន​​​ហោះ​ហើ​រ​ក្នុង​ជើងយន្តហោះពិសេសមួយទៅកាន់ទីក្រុងកូឡាឡាំពួរ ដែលមានផ្ទុកដឹក​អ្នក​ដំ​ណើរ​​ចំ​នួ​​ន ១៤៥នាក់នោះ។ ប្រការនេះ​ស​ប​ញ្ជា​ក់ឱ្យ​ឃើ​ញ​​ថា ភាពមិនប្រក្រតីនៃលទ្ធផល ដែ​ល​បានប្រកាសជាបន្តបន្ទាប់ ដោយអាជ្ញាធរម៉ា​ឡេ​ស៊ី ធ្វើឱ្យមានការភ័យខ្លាច និងភ័ន្តច្រឡំ សម្រាប់អ្នកដំណើរតាមនាវា MS Westerdam ទាំ​ង​អស់ ហើ​យក៏បានបង្កឱ្យមានការរើសអើង ធ្វើឱ្យអ្នកដំណើរដែលមិនមានផ្ទុកនូវវីរុស CO​V​I​​D​-​​19 នោះ មានការខកខានជាច្រើនថ្ងៃ ក្នុង​ការ​បន្តជើងហោះវិលត្រឡប់ ទៅកាន់ប្រទេសរបស់​​ពួ​ក​​​គេ​វិញ។ ម៉្យាងវិញទៀត ហេតុការណ៍​នេះ​ ​ក៏បានធ្វើឱ្យមានការប៉ះពាល់ទៅលើការកើន​ឡើង​​នៃ​ការចំ​ណា​យ​​មិនចាំបាច់ ក៏ដូចជា​មា​ន​​ការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់​មនុ​ស្ស​ជាតិ និង​របស់ប្រទេសក៏ជាការ​បង្ក​ឱ្យ​មានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ ការ​ប្រ​កា​​សរបស់ម៉ាឡេស៊ីអំពីការរកឃើញជំងឺកូរ៉ូណាថ្មី លើ​​​អ្នកដំណើរ Westerdam នេះមិន​ត្រឹ​ម​តែ​រា​រាំង​ដល់​ការធ្វើដំណើររបស់ភ្ញៀវ​ទេសចរតាម​នា​វា​ Westerdam ទាំងនោះទេ ថែមទាំងធ្វើឱ្យ​ពិភពលោកមើលស្រាលចំពោះគុណភាព​សុ​ខា​ភិ​បា​លកម្ពុជា ដែលការពិនិត្យនេះធ្វើឡើង​​ក្រោ​ម​​កិច្ច​សហការជាមួយ អង្គការសុខភាពពិភព​លោ​ក​ (WHO) រួមនឹងសហរដ្ឋអាមេរិក ហើ​យ​ក៏បានបំផ្លាញដល់ទឹកចិត្តមនុស្សធម៌ ដែ​ល​កម្ពុ​ជា​បា​ន​ផ្តល់​ជូនអ្នក​ដំណើរ​ជាង​២,២០០នាក់នៅលើនាវា ខណៈដែលប្រទេសចំនួន៤ និងកោះចំនួន​២​ បានបដិសេធ​មិន​ឱ្យ​ចូលចតជាដើម។

គួរបញ្ជាក់ដែរថា នាវាទេសចរណ៍របស់អាមេរិក Westerdam ដែលផ្ទុក​មនុ​ស្ស​ជាង​២​ពាន់​​នាក់ ភាគច្រើនជាងជនជាតិអាម៉េរិក និងអឺរ៉ុប បានចូលចតនៅកំពង់ផែ​ក្រុង​ព្រះ​សី​​ហនុ នា​​​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពីសម្តេច​អគ្គម​ហា​សេ​​នា​​​បតី​​តេជោ ហ៊ុ​ន​ សែ​ន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ជឹម ណារី