មនុស្ស ៨ នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅជិតទីក្រុងហ្វ្រែងឃើតប្រទេសអាល្លឺម៉ង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២០.០២.២០)

អាល្លឺម៉ង់៖ អ្នកនាំពាក្យប៉ូលីសបាននិយាយថាយ៉ាងហោចណាស់មានមនុស្ស ៨ នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុបាញ់ប្រហារចំនួន ២ លើក   កាលពីល្ងាចថ្ងៃពុធនេះក្បែរទីក្រុងហ្វ្រែងឃើតប្រទេសអាល្លឺម៉ង់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាការបាញ់ប្រហារនេះគឺសំដៅទៅលើហាងបំរើការជក់ស៊ីសា  ​ក្នុងទីប្រជុំជនហាណូ   ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីទីក្រុងហ្វ្រែងឃើត ។

ប៉ូលីសបានបន្ថែមថាចំនួនជនសង្ស័យដែលមិនទាន់ស្គាល់អត្តសញ្ញាណមួយចំនួន កំពុងរត់គេចខ្លួន   ដែលប៉ូលិសកំពុងតាមប្រម៉ាញ់ហើយមូលហេតុនៃការបាញ់ប្រហារនៅមិនទាន់ដឹងច្បាស់នៅឡើយ។