ប្រទេសស៊ីរីសម្តែងនូវសាមគ្គីភាពជាមួយប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២០.០២.២០)

ស៊ីរី៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់ប្រទេសស៊ីរីកាលពីថ្ងៃពុធបានបង្ហាញពីសាមគ្គីភាពជាមួយប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីកូវី​ដ ១៩     ដោយនិយាយថាប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ  ដំណាងឲ្យពិភពលោកទាំងមូល។

នៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថារួមគ្នាប្រឆាំងនឹងវីរុសកូវី​ដ ១៩ដែលធ្វើឡើងនៅរដ្ឋធានីដាម៉ាស់របស់ប្រទេសស៊ីរី​​      លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសស៊ីរីបានសាទរចំពោះកិច្ចប្រឹងប្រែងរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

លោកអនុរដ្ឋមន្រ្តីបានបន្តទៀតថាប្រទេសចិនកំពុងធ្វើសកម្មភាពដោយវីរភាពមិនស្ទាក់ស្ទើរក្នុងការប្រឈមមុខនឹងគ្រោះមហន្តរាយនេះ     ហើយប្រតេសចិនបានប្រឈមមុខនឹងគ្រោះមហន្តរាយទាំងអស់នេះតំណាងឲ្យពិភពលោកទាំងមូល។