លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និង ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញកាត់ខ្សែបូសម្ពោធអគារហង្សមាសគ្រុប

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ —

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមជាអធិបតី និងកាត់ខ្សែបូសម្ពោធអគារហង្សមាសគ្រុប និងស្ទូឌីយ៉ូភ្លោះ របស់ស្ថានីយទូរទស្សន៍ហង្សមាស និងរស្មីហង្សមាសHDTVព្រែកឯង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។

រូបថត៖ ខឹម សុវណ្ណារ៉ា