ការសាកល្បងភ្លក់ម្ហូប  និងបង្អែមខែ្មរ-ជប៉ុន ការសាកល្បងស្លៀកក្បិនខ្មែរ នឹងមានក្នុង​ម​ហោ​ស្រ​​ពគីហ្សូណាជប៉ុន-កម្ពុជា២០២០

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ — ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈម​ណ្ឌល​​ស​ហ​ប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន នឹងរៀ​ប​ចំ​នូ​វ​ម​​ហោស្រ​ព​គីហ្សូ​ណាជប៉ុន-កម្ពុជា ២០២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែ​​កុម្ភៈ ឆ្នាំ​២​០២០ នៅ CJCC ដោយបញ្ចូល កម្មវិធីសាកល្បងភ្លក់ម្ហូប និងបង្អែមខែ្មរ-ជប៉ុន  ការសា​ក​​​ល្ប​​ង​ស្លៀ​ក​«ក្បិន»ខ្មែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ស្ថាន​ទូ​ត​ជ​ប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មហោស្រពឆ្នាំនេះ​នឹងមានកម្មវិធីជាច្រើនទៀ​ត​​ដូចជាសិក្ខាសាលាទាក់ទងនឹង សិល្បៈ អប់រំ សុខភាព និងបច្ចេកវិទ្យា សាកល្បងភ្លក់ម្ហូប និងបង្អែមខែ្មរ-ជប៉ុន សាកល្បងស្លៀក«ក្បិន»ខ្មែរ និងពាក់«យូកាតា»ជប៉ុន សាកល្បង​ពិ​ធី​លៀ​ង​តែជប៉ុន «សាដូ» សិល្បៈបត់ក្រដាស«អូរីហ្គាមី» តុបតែងផ្កា​«អ៊ីកេបាណា» ការ​ស​រ​សេ​រ​អ​ក្ស​រ​ផ្ច​ង់ «ស្យូដូ» ជាដើម។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ប្រធានបទសម្រាប់​ម​ហោ​ស្រ​​ពគី​ហ្សូ​​ណាជប៉ុន-កម្ពុជាក្នុងឆ្នាំនេះគឺ « អានុភាពកីឡា »។ ​ដោយសារតែប្រទេសជប៉ុននឹងធ្វើ​ជា​ម្ចា​ស់​ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក និង​ផា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​នេះ ដូច្នេះមហោស្រពគីហ្សូណា ក្រោ​មប្រធានបទ «អានុភាពកីឡា»។

កម្មវិធីសំខាន់នៅក្នុងមហោស្រពនេះមានដូចជា៖ -ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ​ពីម៉ោង​១​៨​:​៣​០ ដល់ម៉ោង២០:០០កម្មវិធីបើកមហោស្រព  ការសម្តែងរបាំប្រពៃណី និងស​ម័​យ​រ​ប​ស់​ជប៉ុន និងកម្ពុជា (ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ)។ -ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ពីម៉ោង០៩:០០ ដល់ម៉ោង១០:០០សិក្ខាសាលា និងការសម្តែងក្បាច់រាំ លើកទឹកចិត្ត, ពីម៉ោង១០:០០ ដល់ម៉ោង១១:០០ សាកល្បងសកម្មភាពជាមួយកីឡាករផារ៉ា, ពីម៉ោង១៤:០០ ដ​ល់​​ម៉ោង១៦:០០ សិក្ខាសាលាស្តីពីបាល់ទាត់ដោយ Soltilo​, ពីម៉ោង១៨:០០ ដល់​ម៉ោ​ង​១​៩​:០០ ការសម្តែង និងសិក្ខាសាលា របាំ Awa Odori។ -ថ្ងៃសៅរិ៍ ទី២២ ខែកុម្ភៈ ពីម៉ោង០៩:០០ ដ​ល់​ម៉ោង១២:០០ កម្មវិធីសាកល្បងប្រាជ្ញាសប្បាយៗស្តីអំពីជប៉ុន និងកម្ពុជា,  ពីម៉ោង១៤:០០​ដល់​​​ម៉ោង១៥:៣០ ការប្រគំតន្រ្តីក្លាស៊ិកដោយ Worldship Orchestra និងក្រុ​មត​ន្រី្ត​យុ​វ​ជ​ន​អ​ង្គ​រ, ពីម៉ោង១៨:០០ ដល់ម៉ោង១៩:០០ ការប្រគំ តន្រ្តីដោយក្រុម Mortal Combat និង​សិ​ល្ប​កា​រិ​នី​រ៉េ​ប សាំង សុខសេរី។ -ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ពីម៉ោង០៩:៣០ ដល់​ម៉ោ​ង​១​២​:​០​០​សា​ក​ល្ប​ង​ជា​មួ​យកីឡាយុទ្ធសិល្ប៍ជប៉ុន និងកម្ពុជា (កីឡាយូដូ ការ៉ាតេដូ អៃគីដូ និងក្បាច់គុនល្បុក្កតោ)​, ពីម៉ោ​ង​១​៥:០០ ដល់ម៉ោង១៦:៣០ តោះយើង Cosplay Kizuna ២០២០, ពីម៉ោ​ង១៨:០០ ដល់​ម៉ោ​ង​១៩:៣០ ការសម្តែងល្ខោនស្បែកតូច និងយីកេ។

ស្ថានទូតជប៉ុនសង្ឃឹមថា អ្នកចូលរួមនឹង​មានអារម្មណ៍កាន់តែស្និ​ទ្ធ​ស្នាលជាមួ​យប្រ​ទេ​ស​ជប៉ុន និងបានយល់ដឹងកាន់តែស៊ីជម្រៅទៅលើ​​វប្បធម៌ខ្មែរ និង​ជប៉ុន តាមរ​យៈកា​រ​ចូ​ល​រួ​ម​ក​ម្ម​វិធីនានាក្នុងមហោស្រពនេះ។

ស្ថានទូតជប៉ុន សូមគោរពអញ្ជើញអ្នកសារព័ត៌មាន ចូលរួមយកព័ត៌មានក្នុ​ងក​ម្មវិ​ធី​បើ​ក​នៅ​ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៨:៣០នាទី ដល់ម៉ោង២០:០០នាទី ព្រ​ម​​ទាំងកម្មវិធីផ្សេងៗនៃមហោស្រពនេះកុំបីខាន។

សម្រាប់ការចុះឈ្មោះយកព័ត៌មាន និ​ង​ការសាកសួរព័ត៌មាន សូមទា​ក់​ទ​ង​ម​ក​កា​ន់​ផ្នែ​ក​វ​ប្ប​ធម៌ និងព័ត៌មាននៃស្ថានទូត​ជប៉ុនដែលមានទូរស័ព្ទលេខ ០២៣ ២១៧ ១៦១ (លេខភ្ជាប់បន្ត ១១​២១) ឬ ផ្ញើអ៊ីម៉ែល info.jpn@pp.mofa.go.jp។ សម្រាប់ព័ត៌មានបន្ថែមស្តីពី មហោស្រពនេះ សូ​ម​ចូ​លទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ «Japan Cambodia Kizuna»។

សូមបញ្ជាក់ថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២០លើកទី៩ ដែល​នឹ​ង​ប្រ​ព្រឹ​ត្តទៅ​​ចា​ប់​ពី​ថ្ងៃ​ទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅCJCC ដែលជាកម្ម​វិ​ធីវ​ប្ប​ធ​ម៌​ត្រូ​វ​បា​ន​រៀ​ប​​ចំ​ឡើ​ង​ជា​រៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងក​ម្ពុ​ជា​ ក៏​ដូ​ច​​​ជាជំរុញការផ្លាស់ប្តូរបន្ថែមរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង ពីរផងដែរ៕

ដោយ គង់ សិរីរ័ត្ន