ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យស្ថាបនិកចងក្រងសៀវភៅឯកសាររូបថត ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីការងារបោះពុម្ភសៀវភៅបន្ត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ លោក ស្រ៊ិន សុខមាន ស្ថាបនិកចងក្រងសៀវភៅ​ឯកសាររូបថត « កម្ពុជាកន្លះសតវត្សរ៍មុន និងក្រោយ » ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដើម្បីពិនិត្យលើគម្រោងនៃការស្នើសុំបោះពុម្ព​សៀវភៅ​បន្ថែមលើកទី២ ។

រូបថត៖ ខឹម សុវណ្ណារ៉ា