កងទ័ពអាកាសរបស់ប្រទេសអេហ្ស៊ីបនិងបារាំងធ្វើសមយុទ្ធរួមគ្នាក្នុងសមុទ្រក្រហមនិងសមុទ្រមេឌីទែរ៉ាណេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៩.០២.២០)

អេហ្ស៊ីប៖ អ្នកនាំពាក្យយោធាអេហ្ស៊ីបបាននិយាយនៅថ្ងៃអង្គារនេះថាកងទ័ពអាកាសរបស់ប្រទេសអេហ្ស៊ីបនិងបារាំងបានធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រមេឌីទែរ៉ាណេនិងក្នុងសមុទ្រក្រហម ។

ក្នុងអំឡុងពេលនៃសមយុទ្ធភាគីទាំងពីរបានអនុវត្តបេសកកម្មស្វែងរកនិងជួយសង្គ្រោះទាំងក្នុងនិងក្រៅដែនទឹកបន្ថែមលើការបណ្តុះបណ្តាលផ្នែកការពារនិងវាយប្រហារគោលដៅសំខាន់ៗ ក្នុងសមុទ្រ​ ។

អ្នកនាំពាក្យយោធាអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​ថា   សមយុទ្ធនៅសមុទ្រក្រហមបង្ហាញឲ្យឃើញពីយុទ្ធវិធី​ចាក់ប្រេងពីលើអាកាសដល់អាកាសក៏ដូចជាការវាយប្រហារលើ​នាវា  ។