សត្វក្តាន់ ដែលជិតផុតពូជលើពិភពលោក កំពុងមានរស់នៅក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ –កាលពីពេលថ្មីនេះ អង្គការ Wonders of the Mekong  បានបង្ហាញពីសត្វមួយប្រភេទដែលរងការគំរាមកំហែងជិតផុតពូជនៅលើពិភពលោកទៅហើយ គឺសត្វក្តាន់ ។ សត្វក្តាន់ជាសត្វមួយប្រភេទដែលកំពុងរងការគំរាមកំហែង ស្ទើរតែជិតផុតពូជទៅហើយនៅលើភពផែនដីយើងនាពេលបច្ចុប្បន្ននេះ។ សត្វក្តាន់ មានឈ្មោះវិទ្យាសាស្ត្រថា Panolia eldii  ហើយពួកវាត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅតំបន់ដែលរងការបំផ្លាញ។ ពួកវាត្រូវបានគេរកឃើញនៅពេលដែលពួកវាកំពុងស៊ីស្មៅនៅតាមតំបន់ដែលទើបនឹងឆេះហើយថ្មីៗ ឬរិចរិលដែលជាកន្លែង ស្មៅថ្មីចាប់ផ្ដើមដុះ។

តាមពិតទៅសត្វក្តាន់ទាំងនេះក៏ចូលចិត្តស៊ីស្មៅដែលងាប់ៗដែរ សត្វទាំងនេះកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងផងដែរ ស្នែងរបស់ពួកវាអាចដុះរហូតដល់ប្រវែងមួយម៉ែត្រ ស្នែងជាអាវុធរបស់វាក្នុងពេលប្រយុទ្ធគ្នា ឬក៏ការពារខ្លួនចំពោះមុខសត្រូវ។ ក្រៅពីអាវុធលើក្បាលដែលគួរឱ្យញញើតរបស់ពួកវា សត្វក្ដាន់មានរូបរាងស្លូតបូតគួរឱ្យស្រឡាញ់។ ជើង និង ដងខ្លួនស្តើងស្រឡូនរបស់ពួកវា ធ្វើឱ្យពួកវាមានភាពរហ័សរហួន និងគួរឱ្យកត់សម្គាល់។

សត្វក្តាន់ប្រភេទពូជសត្វពិសេសនេះ មានដើមកំណើតនៅតំបន់ជាច្រើនក្នុងទ្វីបអាស៊ីហើយបច្ចុប្បន្ននេះវាត្រួវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ចិន និងប្រទេសឥណ្ឌា។ បច្ចុប្បន្ននេះ IUCN បានចុះបញ្ជីសត្វក្តាន់ ជាប្រភេទសត្វជិតផុតពូជ ដែលភាគច្រើនបណ្តាលមកពីការប្រមាញ់ដោយចង់បានស្នែងដែលគួរឱ្យចាប់អារម្មណ៍របស់ពួកវា។ អនាគតរបស់សត្វក្តាន់គួរឱ្យចាប់អារម្មណ៍ទាំងនេះ ពឹងផ្អែកលើការការពារពួកវា ពីគ្រោះថ្នាក់និងធានាថា ពួកវាមានជម្រកដើម្បីធំធាត់ ៕

ដោយ ណយ នឿន ប្រភព (ប្រភពះWonders of the Mekong)