ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា៖ អ្វីដែលកម្ពុជាធ្វើសម្រាប់នាវា Westerdam គឺជាកាយវិកាមនុស្សធម៌យ៉ាងពិតប្រាកដ ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានថ្លែ​ង​​ថា អ្វីដែលកម្ពុជាធ្វើសម្រាប់នាវា Westerdam គឺជាកាយវិកាមនុស្សធម៌យ៉ាងពិតប្រាកដ ប្រ​សិ​ន​បើគ្មានការអនុញ្ញាតឱ្យចូលចតនាវាទេនោះៗនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌​ជា​មិ​ន​ខា​ន។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់​ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុ​ជា​ បានអនុញ្ញាតឱ្យ ឯកឧត្ដម W. Patrick Murphy  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃអង្គារ៍ ១០រោច ខែមាឃ ឆ្នាំកុរ ឯ​ក​ស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ ឯ​ក​ឧត្តម W. Patrick Murphy បានជម្រាបជូន សម្ដេចតេជោ ថា ឯកឧត្តម បានធ្វើដំណើរ​ទៅ​គ្រ​ប់​ទិ​ស​ទីទាំងអស់ រួមទាំងដល់ខេត្តព្រះសីហនុ ព្រលានយន្តហោះ និងកន្លែងដទៃទៀត ហើយក៏​​បានទទួល​នូវការស្វាគមន៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាជនកម្ពុជា ជាពិសេសនៅ​ក្នុងការចូលចតរបស់នាវា Westerdam ដែលមានភាគច្រើនជាជនជាតិអាមេរិកនៅ​ក្នុងនាវា​នោះ​។

ឯកឧត្តមបានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ក៏ដូចជា ប្រជាជនកម្ពុជា​ទាំ​ងមូល ដែលបានឆ្លើយតប យ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលឱ្យនាវា Westerdam បា​នចូលចតនៅក្រុងព្រះសីហនុ។ ឯកឧត្តមបានមានប្រសាសន៍ថា នេះជាកាយវិកា មនុស្ស​ធម៌​យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការអនុញ្ញាតឱ្យចូលចតទេនោះ នោះនឹងមានអ្វី​ដែលហៅ​ថា​ វិបត្តិមនុស្សធម៌ជាមិនខាន។ ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោផងដែរថា នេះជា​កា​យ​វិការមនុស្សធម៌ពិតៗ របស់សម្តេចតេជោ គឺជាកាយវិការមនុស្សធម៌ នៅពេលដែលមនុស្ស កំ​ពុងតែត្រូវការចាំបាច់ ហើយឯកឧត្តមក៏បានបញ្ជាក់ជម្រាបជូនសម្ដេចតេជោផងដែរថា ជា​មួ​យ​នឹងកាយវិការនេះ ឯកឧត្តមក៏បានធ្វើការសហការជាមួយនឹងស្ថាប័នកម្ពុជា ជាពិសេស​ក្រសួ​ង​​សុខាភិបាល ក្រសួងក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងអាជ្ញាធរដែនដី គឺមាន​កិ​ច្ច​​សហប្រតិបត្តិការល្អណាស់ ហើយអ្វីដែលជាកត្តាសំខាន់នោះ ​គឺនៅពេលនេះយើង​មាន​មូល​ដ្ឋាន​កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយនឹងក្រសួងសុខាភិបាល ហើយឯកឧត្តម បញ្ជាក់​ថា​ សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយនឹងកម្ពុជាបន្តទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះពាក្យពេចន៍ដ៏ល្អប្រសើរ រប​ស់​ឯកឧត្តម W. Patrick Murphy ហើយសម្ដេចមានប្រសាសន៍បន្ថែមថា អ្វីដែលកម្ពុជាធ្វើ គឺ​ដើ​ម្បី​ការងារមនុស្សធម៌សុទ្ធសាធ ហើយជាងនេះទៀតការងារដែលបានធ្វើនេះ គឺធ្វើដើម្បី​បញ្ចៀ​ស​កុំឲ្យមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ ព្រោះថាប្រសិនណាបើនាវា Westerdamនេះ មិន​ត្រូវ​បានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុទេ មិនដឹងថានាវានេះ ត្រូវបានទៅ​ចូល​​ចតនៅទីណានោះទេ ហើយម្យ៉ាងទៀតប្រសិនបើមានអ្វីកើតឡើងនៅលើនាវានោះ អ្នកដំ​ណើរ​ពិតជាមានបញ្ហាជាមិនខាន។ សម្ដេចបានបញ្ជាក់ផងដែរថា កាយវិការរបស់កម្ពុជា​នៅពេ​ល​​នេះ បើទោះបីនាវាមានអ្នកជំងឺក្ដី ក៏កម្ពុជានៅតែឱ្យចូលចតនៅកម្ពុជាដែរ ហើយកាន់​តែ​ឱ្យ​ចូ​ល​ចតឱ្យកាន់តែលឿនបំផុតទៀតផង ព្រោះថាដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះអ្នកជំងឺ​នៅលើ​នា​វា ហើយក៏ដូចជាជួយសង្គ្រោះប្រជាជន ដែលនៅក្នុងនាវានោះមិនឲ្យឆ្លងពីអ្នកជំងឺ ​ដែល​មា​ន​មេរោគកូរ៉ូណានេះផងដែរ។

សម្តេចតេជោបានបន្តថា សម្ដេចបានចុះទៅដល់ក្រុងព្រះ​សីហ​នុ​ បានទៅកន្លែងនាវាចូលចត សម្ដេចពិតជាមានក្ដី សង្វេគចិត្តខ្លាំងណាស់ ពេលឃើញអ្នក​ដំ​ណើរ​ចុះ​មកពីនាវា ដោយទឹកមុខរីករាយ ហើយខ្លះទៀត បានឱនលុតជង្គង់ដល់ដី ដែល​នោះ​គឺ​ជាកាយវិកាមួយដែលធ្វើឱ្យសម្ដេចមានភាពតក់ស្លុតបំផុត ហើយអ្វីដែលជាកត្តាសំខាន់​ទៀត​នោះ​ សម្ដេចបានមានប្រសាសន៍ថា នៅពេលនេះអ្នកដំណើរតាមនាវាភាគច្រើន​បាន​ចេញ​ពី​ក​ម្ពុ​ជាទៅហើយៗ មិនមានផ្ទុកមេរោគអ្វីសោះឡើយ លើកលែងតែអ្នកដំណើរ​ម្នាក់ដែលឆ្លងកាត់​ប្រ​ទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាល និងក្រសួងសុខាភិបាលម៉ាឡេស៊ី បញ្ជាក់ថា​មានជំងឺ ​C​O​V​I​D​-19 (មេរោគកូរ៉ូណាថ្មី)នេះ ប៉ុន្តែ​​យ៉ាងណាក៏ដោយ ក៏កម្ពុជាស្នើសុំឱ្យពិនិត្យឡើងវិញដែរ ថា​តើ​​ពិតជាមានមែនឬអត់ ព្រោះ​ថា​អ្ន​ក​ដំណើរ នៅកម្ពុជាទាំងប៉ុន្មាន ដែលបានធ្វើតេស្ត កន្លង​ម​ក​ គឺមិនមានទេ ហើយអ្នកដំណើរ​ដែ​ល​បានទៅដល់ប្រទេសថៃ ក៏ខាងរាជរដ្ឋាភិបាលថៃ ក្រសួង​​សុ​ខាភិបាលថៃ បានបញ្ជាក់ថា មិនមាន​​ជំងឺនេះ​ដែរ។ ម្យ៉ាងទៀតថ្មីៗនេះអ្នកធ្វើការ​នៅលើ​នា​វា​ ដែលជាជនជាតិឥណ្ឌូនេស៊ី ប្រមាណ​២​៦​៣នាក់ ក៏ត្រូវបាន រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូ​ណេ​​ស៊ី ប្រកាសថាមិនមានជំងឺនេះដែរ៕

ដោយ ជឹម ណារី