ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកឧត្តម Saud Fahd Al-Suwailem ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដើម្បី ពិនិត្យលើគម្រោងនៃការស្នើពិនិត្យ ដើម្បីឈានទៅចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នារវាង ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាឌីត និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងជាមួយទូរទស្សន៍ជាតិកម្ពុជាTVK លើវិស័យព័ត៌មានក្នុងឆ្នាំ២០២០ ។

ក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីដែរថា ប្រទេស អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៨៥នាក់ទៅសិក្សានៅ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ផងដែរ។

រូបថត៖ ខឹម សុវណ្ណារ៉ា