ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។
នៅក្នុងជំនួបនោះ លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានបេះដូង ទូលាយ អនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចត និងបញ្ជូនភ្ញៀវទេសចរដែលនៅលើនាវាទៅ ស្រុកកំណើតវិញ រួមមានទាំងទេសចរបារាំងផងដែរ ។

រូបថត៖ ខឹម សុវណ្ណារ៉ា