ប្រេសិតអាមេរិកថ្កោលទោសការប្រើកាំភ្លើងបាញ់បក្សីបង្ក្រាបលើក្រុមបាតុករនៅអ៊ីរ៉ាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៨.០២.២០)

អ៊ីរ៉ាក់៖ កាលពីថ្ងៃច័ន្ទប្រេសិតជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំនៅអ៊ីរ៉ាក់បានថ្កោលទោសពីការប្រើប្រាស់កាំភ្លើងបាញ់បក្សីបង្រ្កាបលើក្រុមអ្នកតវ៉ាដោយសន្តិវិធីក្នុងទីក្រុងបាដាដហើយបានជំរុញឱ្យរដ្ឋាភិបាលធានាថាអ្នកដែលធ្វើបាតុកម្មមិនមានគ្រោះថ្នាក់នោះទេ។

​បេសកជនរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បាននិយាយថាលោកទទួលបានការរាយកាណ៍ពីក្រុមអ្នកតវ៉ាត្រូវបានគេបង្ក្រាបដោយកាំភ្លើងបាញ់សត្វដុំថ្មនិងគ្រាប់បែកភ្លើងនៅយប់ថ្ងៃទី ១៤ដល់១៦ ខែកុម្ភៈដែលបណ្តាល ឲ្យមានមនុស្សយ៉ាងហោចណាស់ ៥០ នាក់រងរបួស។

សូមបញ្ជាក់ផងដែរថាមិនមានការអត្ថាធិប្បាយភ្លាមៗណាមួយពីអាជ្ញាធរអ៊ីរ៉ាក់នោះទេ។