ប្រទេសចិននឹងអាចយកឈ្នះវីរុសកូវីដ១៩បាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៨.០២.២០)

ចិន៖ នាយកក្រុមហ៊ុនផលិតរថយន្តម៉ាក BMW  ប្រចំានៅប្រទេសចិនបានសម្តែងនូវទំនុកចិត្តរបស់ខ្លួនលើប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងប្រភេទថ្មី (កូវីដ-១៩) នៅក្នុងប្រទេសចិន។

លោកនាយកប្រតិបត្តិនៃក្រុមហ៊ុននេះ ​បាននិយាយនៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយសារព័ត៌មានស៊ីនហួថាយើងជឿជាក់ថាប្រទេសចិននឹងអាចឈ្នះការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ១៩ រហូតដល់ទីបំផុត។

លោកបានសរសេរថាប្រសិនបើប្រទេសណាមួយមានសមត្ថភាពដោះស្រាយវិបត្តិដែលមិនធ្លាប់មានពីមុនមកវាច្បាស់ណាស់    នោះគឺប្រទេសចិន។