រដ្ឋមន្ត្រីការបរទេសរុស្ស៊ីគ្មានការជឿជាក់ពីប្រសិទ្ធភាពនៃផែនការសន្តិភាពនៅមច្ឆឹមបូព៍ារបស់សហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៨.០២.២០)

រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសៀហ្គេ ឡារ៉ូវ​ បានចោទជាសំនួរពី​ប្រសិទ្ធភាពរបស់ផែនការសហរដ្ឋអាមេរិកសម្រាប់ដោះស្រាយជម្លោះដោយសន្តិវិធីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងនៃសតវត្សរ៍ថ្មី។

កាលពីថ្ងៃច័ន្ទលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតដែលបានចុះផ្សាយដោយក្រសួងការបរទេសរុស្ស៊ីថាសំណើរបស់ក្រុងវ៉ាស៊ីនតោនសម្រាប់ដំណោះស្រាយតាមរយៈការផ្តល់សម្បទានឯកតោភាគីបានគាំទ្រអ៊ីស្រាអែល។

លោករដ្ឋមន្រ្តីបានបន្ថែមថាវិធីសាស្រ្តបែបនេះគឺមិនអាចជួយកែតម្រូវស្ថានការណ៍បានទេហើយនេះក៏ត្រូវបាន​បង្ហាញផងដែរថាផែនការរបស់សហរដ្ឋអាមេរិកត្រូវប្រទេសប៉ាឡេស្ទីនបានបដិសេធ​មិនទទួលយក  ផងដែរ  ។