សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងមហាផ្ទៃមានវិធានការចំពោះបទល្មើសបច្ចេកវិទ្យា​ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើ​ឱ្យ​ក្រ​សួ​ង​មហាផ្ទៃ ចាត់វិធានការចំពោះបទល្មើសបច្ចេកវិទ្យា ពិសេសវីដេអូអាសអាភាសន៍ ដែល​មា​ន​នៅតា​មវេបសាយមួយចំនួន និងអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញ ដែលស្លៀ​ក​ពាក់ស៊ិចស៊ី  ហើយធ្វើការផ្សព្វផ្សាយផ្ទាល់ (Live) លក់ផលិតផលរបស់ខ្លួននៅលើបណ្តាញ​សង្គ​​ម​ផ្សេ​ងៗ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរនោះ។

នេះបើយោងតាមការផ្សព្វផ្សាយរបស់ហ្វ៊េសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោ បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ​អ​ញ្ជើ​ញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅ​កា​​រងារសម្រាប់ឆ្នាំ២០២០ របស់«ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នាព្រឹកថ្ងៃចន្ទ ៩រោច ខែមា​ឃ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព។

ស​ម្តេ​​​ចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន   បានសម្ដែងនូវការកោតសរសើរ និងវាយ​តម្លៃ​ខ្ព​ស់​ចំ​ពោះ​​​ការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងការលើកម្ពស់​សិទ្ធិ​ សេរីភាព យេ​​នឌ័រ និងការចូលរួមរួមរបស់ស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្ម​ក្នុងការ​កសាង និងអភិ​វឌ្ឍន៍​សង្គមជាតិ។ សម្តេចតេជោបានបន្តថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែក​ក្នុ​ងកិច្ចការ​ងារជា​ច្រើ​នក្នុងវិស័យផ្សេងៗ ដូចជាវិស័យសុខាភិបាល  វិស័យសេវាកម្ម ដូចជា​ធនាគារ សណ្ឋាគារ ភោជនីដ្ឋាន និងគ្រូបង្រៀន រួមទាំងវិស័យយោធា ​ផងដែរ។ ទាក់ទងនឹង​វិស័យការពារជាតិ ស​ម្តេ​ចតេជោក៏បានកោតសរសើរតួនាទីស្ត្រីក្នុងវិស័យយោធា ដែលថ្មីៗ​នេះមានមានស្ត្រី​មួយ​ចំនួ​ន​ បានចូលរួមក្នុងកម្លាំងប្រត្តិការជួយយសង្គ្រោះក្នុងហេតុការណ៍​បាក់​​អគារកាលពី​ពេលថ្មីៗ​ក​ន្ល​​​​ងទៅនេះ ដែលបង្ហាញនូវភាពក្លាហានក្នុងការជួយសង្គ្រោះ មិន​ចាញ់បុរសនោះឡើយ។ ស​ម្តេចតេជោ ក៏បានអរគុណផងដែរចំពោះស្ត្រីដែលបាន​ចូលរួម​ក្នុងកម្លាំងកងរក្សា​សន្តិភាព​ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសមួយចំនួន​​ដូចជា ស៊ូដង់ អ៊ីរ៉ាក់ លីបង់  ម៉ាលី និងអាហ្វ្រិកកណ្តាលជាដើម។ល។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យ​ក្រុម​ប្រឹ​ក្សា​ជា​តិដើម្បីស្ត្រី និងក្រសួងកិច្ចការនារីត្រូវបន្ត​នូវ កិច្ចសហការ​បន្ថែមទៀត​ជាមួយក្រសួង​មហា​ផ្ទៃ​ ក្នុងការតាមដានរឿងស្ត្រីដែលជាទណ្ឌិត ឬជាពិរុទ្ធជន ដើម្បីធ្វើយ៉ាងណាពន្លឿន​ការងារ​កា​ត់​​ក្តីឱ្យឆាប់ រួមទាំងការស្វែងរកមេធាវីសម្រាប់ការពារស្ត្រី​ដែលជាពិរុទ្ធជននោះផងដែរ។ សម្តេច​តេ​ជោស្នើឱ្យក្រសួងយុត្តិធម៌ពន្លឿនការងារនេះ ដែល​បច្ចប្បន្ននេះ​​មានសំណុំរឿងជាង២​ម៉ឺន​សំ​ណុំរឿង​ដែលមិនទាន់បានកាត់ក្តី ចូច្នេះត្រូវពន្លឿនសំណុំរឿងនេះឱ្យបានឆាប់ ហើយបើ​ខ្វះ​សាលសវនាការកាត់ក្តី សម្តេចតេជោ​ក៏បានបញ្ជាក់ថា អាចជួលសណ្ឋា​គារ​កា​ត់​ក្តីតែម្តងទៅ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រសួងការងារ ត្រូវតាមដានពលការិនី​ដែ​លទៅធ្វើការងារនៅក្រៅប្រទេស ដោយត្រូវយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់ពួកគេ និ​ង​ការពារការរំលោភបំពានផ្សេងៗ។ នៅក្នុងកិច្ចប្រជុំនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​ជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនសមត្ថភាពមន្ត្រីរាជការស៊ីវិលជាស្ត្រី ​តាមរយៈការប​ណ្តុះបណ្តាលសមត្ថភាព ដើម្បីឱ្យស្ត្រីបានកាន់តួនាទីផ្សេងៗក្នុងក្រសួងស្ថាប័ន និងចំនួនស្ត្រី​មា​នការកើនឡើងជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ដែរថា «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» មានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធាន​កិត្តិ​យ​ស​។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមាន​លោក​ជំ​ទាវ​ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀង​ទាត់​រៀ​ងរា​ល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ដែលកិច្ចប្រជុំធ្វើឡើង​ដើម្បី​តា​ម​​ដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍​លើការងារមួយ​ចំ​នួ​នរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើ​ម្បី​លើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារ​ជាអាទិ​ភា​​ពនានារបស់ស្ត្រី៕

ដោយ ជឹម ណារី