ឯកឧត្តម វង្ស សណ្តាប់ អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារ ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ —

ឯកឧត្តម វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ពិធីប្រកាស​តែងតាំង និងចូលកាន់មុខតំណែង លោក សួន ដារ៉ារិទ្ធ ជាប្រធានរតនាគារ ខេត្តព្រះសីហនុ ជំនួសលោក ងូវ សេរីច័ន្ថន ដែលត្រូវចូលនិវត្តន៍ ដែលពិធីប្រារព្ធធ្វើនៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។

រូបថត៖ ងូ សុមុនី