មនុស្សម្នាក់បានស្លាប់ក្នុងពេលខ្យល់ព្យុះដេនីស បោកបក់មកលើប្រទេសអង់គ្លេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៧.០២.២០)

កាសែតក្នុងប្រទេសអង់គ្លេសបានរាយការណ៍ថា មានបុរសម្នាក់បានធ្លាក់ទៅក្នុងទឹកទន្លេ
និងស្លាប់នៅពេលខ្យល់ព្យុះដេនីស បានបោកបក់មកលើប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យ នេះ ។

អាជ្ញាធរបានបញ្ជូនទាហានទៅកាន់តំបន់ដែលរងគ្រោះដោយទឹកជំនន់ និងខ្យល់បោកបក់យ៉ាងខ្លំាង
​ដើម្បីជួយសង្គ្រោះពលរដ្ឋ ។

ខ្យល់ព្យុះដេនីស ក៏បានបោកបក់ទៅលើប្រទេសបារំាងផងដែរ ​ ​ដោយធ្វើឲ្យពលរដ្ឋចំនួនប្រមាណជា
៦០.០០០ នាក់ នៅភាគពាយព្យប្រទេសបារំាងគ្មានអគ្គឹសនីប្រើប្រាស់ ។​