ក្រុមហ៊ុនអាមេរិកភ្ញាក់ផ្អើលនឹងលោកត្រំាដែលខំប្រឹងមិនឲ្យបច្ចេកវិទ្យាអាមេរិកចូលទៅក្នុងប្រទេសចិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ញីវយកថែម៍ ​(១៧.០២.២០)

អាមេរិក៖ ក្រុមហ៊ុនអាមេរិកដែលមានបច្ចេកទេសផ្នែកមីក្រូស៊ីប បញ្ញាសិប្បនិម្មិត បាយអូតិចណូឡូស៊ីនិងវិស័យមួយចំនួនទៀត មានការភ្ញាក់ផ្អើលនឹងការខិតខំរបស់រដ្ឋការលោកត្រំាក្នុងការរិតត្បិតមិនឲ្យមានការហូរនូវបច្ចេកវិទ្យារបស់អាមេរិកចូលទៅក្នុងប្រទេសចិន ។

រដ្ឋការលោកត្រំាបាននិយាយថា ការហូរចូលនូវបច្ចេកវិទ្យាអាមេរិកនេះនឹងអាចឲ្យប្រទេសចិនយកទៅប្រើក្នុងគោលបំណងផ្សេងនិងឲ្យប្រទេសចិនដណ្តើមយកចំណូលដែលអាមេរិកបានពីបច្ចេកវិទ្យានោះ ។

រដ្ឋការលោកត្រំា មានការបារម្ភបែបនេះ អស់ពេលជាច្រើនខែមកហើយហើយក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានអនុម័តនូវសំណើរមួយដែលនឹងអនុញ្ញាតឲ្យអាមេរិកអាចរារំាងប្រតិបត្តិការជំនួញរវាងក្រុមហ៊ុនអាមេរិក
និងក្រុមហ៊ុនចិនលើវិស័យបច្ចេកវិទ្យានេះ ។ ​