ក្រុមនិយមស្តាំជ្រុលហួសហេតុក្នុងប្រទេសអាល្លឺម៉ង់ត្រូវចាបខ្លួនពីបទប្រុងវាយប្រហារតាមរបៀបក្នុងប្រទេសនូវ៉ែលហ្សេឡង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៧.០២.២០)

អាល្លឺម៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអាល្លឺម៉ង់បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យនេះថាសមាជិកមួយចំនួននៃក្រុមនិយមស្តាំជ្រុលហួសហេតុ ត្រូវបានចាប់ខ្លួនពីបទបានរៀបចំគម្រោងធ្វើការវាយប្រហារទៅលើវិហារឥស្លាមនានាដូចការវាយប្រហារនៅក្នុងទីក្រុងក្រាយឆឺដ របស់ប្រទេសនូវ៉ែលហ្សេឡង់ កាលពីឆ្នំា​២០១៩ ដែរ ។

មនុស្សចំនួន ១២ នាក់របស់ក្រុមនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន​នៅក្នុងយុទ្ធនាការស៊ើបអង្កេតប្រឆំាងនឹងអំពើភេរវកម្មក្នុងប្រទេសអាល្លឺម៉ង់។

ក្រុមនោះ បានរៀបគម្រោងវាយប្រហារដូចការវាយប្រហារលើវិហារឥស្លាមពីរកន្លែងក្នុងទីក្រុងក្រាយឆឺដ ប្រទេសនូវ៉ែលហ្សេឡង់ កាលពីឆ្នំា២០១៩ ដែលធ្វើឲ្យមនុស្សចំនួន ៥១ នាក់បានស្លាប់ ។​