ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យនាយិកាប្រតិបត្តិអង្គការសកល ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ —


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី ញ៉ សុខឃីម នាយិកាប្រតិបត្តិអង្គការ សកល ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគោលបំណងអង្គការសកលក្នុងការ ផ្សារភ្ជាប់ជាមួយនឹង ក្រសួងព័ត៌មាន ដើម្បីជាការចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មាន ជាពិសេសពាក់ព័ន្ធនឹងការអប់រំបណ្តុះបណ្តាលស្ត្រី និងអភិវឌ្ឍន៍ចំណេះដឹងផ្នែកបើកបរ តាមមូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។

រូបថត៖ ខឹម សុវណ្ណារ៉ា