អ៊ីរ៉ង់និយាយថាខ្លួននឹងវាយប្រហារអាមេរិកនិងអ៊ីស្រាអែលប្រសិនបើប្រទេសពីរនេះធ្វើអ្វីខុសតែបន្តិចបន្តួច

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៤.០២.២០)

អ៊ីរ៉ង់៖ ប្រធានឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយនៅក្នុងការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃព្រហស្បតិ៍ថាអ៊ីរ៉ង់ត្រៀមខ្លួនធ្វើការវាយប្រហារសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រសិនបើប្រទេសទាំងពីរបង្កហេតុ​ណាមួយដែលតំរូវឲ្យប្រទេសអ៊ីរ៉ង់ត្រូវធ្វើដូច្នេះ។

លោកមេបញ្ជាការហូសេ សាលីម ​បាននិយាយនៅក្នុងសុន្ទរកថានៅឯពិធីរំលឹកខួប ៤០ថ្ងៃនៃការស្លាប់របស់មេបញ្ជាការកំពូលលោកសូឡេម៉ានី ​ ថាបើប្រទេសទាំងពីធ្វើឲ្យមានកំហុសបន្តិចបន្តួចនោះអ៊ីរ៉ង់នឹងធ្វើការវាយប្រហារ។

អ្នកនាំពាក្យឆ្មាំបដិវត្តបាននិយាយថាការសម្លាប់លោក សូឡេម៉ានី នឹងនាំទៅដល់ការរំដោះទីក្រុងយេរូសាឡិម។