យ៉ាងហោចណាស់មានកុមារចំនួន ១៩ នាក់បានរងរបួសដោយការបាញ់ផ្លោងចូលសាលារៀនក្នុងរដ្ឋរ៉ាឃីនប្រទេសមីយ៉ាន់ម៉ា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៤.០២.២០)

មីយ៉ាន់ម៉ា៖ សមាជិកសភានិងអ្នកនាំពាក្យយោធាម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាយ៉ាងហោចណាស់មានកុមារចំនួន ១៩ នាក់បានរងរបួសនៅ សាលាបឋមសិក្សាមួយដោយសារ បានរងការវាយប្រហារដោយការបាញ់ផ្លោងនៅរដ្ឋរ៉ាឃីនរបស់ប្រទេសមីយ៉ាន់ម៉ា។

ការប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលនិងក្រុមបះបោរជនជាតិភាគតិចបានកើតមានកាន់តែខ្លាំងឡើងនៅរដ្ឋរ៉ាក់ឃីនដែលធ្វើឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីការប៉ះទង្គិចគ្នាចាប់ផ្តើមនៅក្នុងខែធ្នូឆ្នាំ ២០១៨ មក    ដែលបង្កើតជាភាពនូវភាពវឹកវរថ្មីដល់តំបន់ដែលមានជនមូស្លីមរ៉ូហ៊ីងយ៉ាជាង ៧៣ ម៉ឺននាក់ដែលធ្លាប់បានភៀសខ្លួនពីការបង្ក្រាបរបស់យោធាកាលពីឆ្នាំ ២០១៧ កន្លងមក។