ប្រទេសចិនអំពាវនាវដល់អង្គការសហប្រជាជាតិឱ្យមានការគោរពច្បាប់និងយុត្តិធម៌ក្នុងកម្រិតអន្តរជាតិ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៤.០២.២០)

បរទេស៖ ប្រេសិតពិសេសរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឱ្យមានការគោពច្បាប់និងយុត្តិធម៌ក្នុងកម្រិតអន្តរជាតិ។

លោកប្រេសិតពិសេសរបស់ប្រទេសចិនបាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាយុត្តិធម៌អន្តរកាល ដោយបានគូសបញ្ជាក់អំពីវិធានការច្បាប់និងយុត្តិធម៌ថាមិនត្រឹមតែនៅថ្នាក់ជាតិប៉ុណ្ណោះទេប៉ុន្តែត្រូវនៅក្នុងកម្រិតអន្តរជាតិផងដែរ។

នៅលើពិភពលោកសព្វថ្ងៃនេះជម្លោះដែលកំពុងកើតមានជាច្រើននៅមិនទាន់ត្រូវបានដោះស្រាយអស់ជាច្រើនទសវត្ស​មកហើយ  ។ បញ្ហាទាំងនោះច្រើនតែជាផលវិបាកនៃការរំលោភមតិឯកភាពអន្តរជាតិនិងរំខានដល់សណ្តាប់ធ្នាប់អន្តរជាតិ​។