ហ្វីលីពីនបញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៤.០២.២០)

ហ្វីលីពីន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា   ការធ្វើសមយុទ្ធយោធារួមគ្នារវាងប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិកនឹងមិនត្រូវបានធ្វើឡើងនោះទេដោយសារកិច្ចព្រមព្រៀងយោធា (VFA) នឹងត្រូវបានបញ្ចប់នៅខែសីហាឆ្នាំនេះ។

លោក រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានថ្លែងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គេ ឌុយទែរតេ​បានបញ្ជាឱ្យជូនដំណឹងជាផ្លូវការដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកថាទីក្រុងម៉ានីលចង់បញ្ចប់កិច្ចព្រមព្រៀងនេះ។

សូមបញ្ជាក់ផងដែរថាកិច្ចព្រមព្រៀង យោធា ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៩៨ ផ្តល់នូវក្របខ័ណ្ឌច្បាប់សម្រាប់វត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកនៅហ្វីលីពីននិងសម្រាប់ការរៀបចំសមយុទ្ធយោធារួមទ្រង់ទ្រាយតូចនិងទ្រង់ទ្រាយធំ។