ភ្ញៀវក្រុមទី១ នៃនាវាទេសចរណ៍ Westerdam មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបន្តដំណើរត្រលប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ —

ភ្ញៀវបរទេសចម្រុះជាតិសាសន៍ នៃនាវាទេសចរណ៍ Westerdam ក្រុមទី១ ប្រមាណ ១១៩ នាក់ មកដល់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ តាមរយៈអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ ដើម្បីបន្តដំណើរត្រលប់ទៅកាន់ ប្រទេសកំណើតរៀងៗខ្លួនវិញ បន្ទាប់ពីនាវានេះបានតែលតោលនៅលើសមុទ្រ អស់រយៈពេលពីរសប្តាហ៍កន្លងមក ដោយសារប្រទេសមួយចំនួនមិនអនុញ្ញាតឱ្យចូលចតដោយខ្លាចឆ្លងវីរុសកូរ៉ូណា ។

រូបថត៖ ឯល វឌ្ឍនៈ